Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ស្រឡាងដឹកមនុស្សជាង១០០នាក់បានឆេះនៅសមុទ្រ

Media LNN | Jun 19, 2023
ស្រឡាងដឹកមនុស្សជាង១០០នាក់បានឆេះនៅសមុទ្រ
Clinic narith

អ្នកដំណើរមានភាពតក់ស្លុតយ៉ាងខ្លាំង ក្រោយស្រឡាងដឹកមនុស្ស១២០នាក់បានឆេះនៅតំបន់សមុទ្រភាគកណ្តាលប្រទេសហ្វីលីពីន។0a3b05d9751d289d63469106608eb42a-186

សារព័ត៌មាន Reuters បានផ្សាយថា កាលពីថ្ងៃទី១៨ ខែមិថុនា ស្រឡាង M/V Esperanza Star ដឹកអ្នកដំណើរ 65 នាក់និងមនុស្ស 55 នាក់ រួមទាំងមន្រ្តីនិងនាវិកបានឆាបឆេះនៅកណ្តាលប្រទេសហ្វីលីពីន ខណៈដែលកំពុងធ្វើដំណើរពីកោះ Siquijor នៅភាគខាងត្បូងទៅកាន់កោះ Bohol ក្បែរនោះ ។
អ្នកនាំពាក្យឆ្មាំឆ្នេរសមុទ្រហ្វីលីពីនបាននិយាយថា នាវាកាណុងបាញ់ទឹកត្រូវបានបញ្ជូនមកពន្លត់ភ្លើង។ មនុស្សទាំងអស់នៅលើស្រឡាងត្រូវបានជួយសង្គ្រោះ។ មូលហេតុនៃការឆេះនេះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ៕620a68d2f1eea69a2fd80c0763787690-41