Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ជនជាតិប៉ាគីស្ថានជាង ៣០០នាក់ បានស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកជនអន្តោប្រវេសន៍នៅសមុទ្រមេឌីទែរ៉ាណេ

Media LNN | Jun 19, 2023
ជនជាតិប៉ាគីស្ថានជាង ៣០០នាក់ បានស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកជនអន្តោប្រវេសន៍នៅសមុទ្រមេឌីទែរ៉ាណេ
Clinic narith

ប៉ាគីស្ថាន៖ ជនជាតិប៉ាគីស្ថានជាង ៣០០នាក់ បានស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅក្នុងសមុទ្រមេឌីទែរ៉ាណេ ស្ថិតនៅជិតតំបន់ឆ្នេរប្រទេសក្រិក គឺជាសោកនាដកម្មចុងក្រោយគេបង្ហាញពីវិបត្តិជនភៀសខ្លួនដែលសហភាពអឺរ៉ុបកំពុងប្រឈម ស្របពេលដែលមនុស្សរាប់ម៉ឺននាក់ ព្យាយាមស្វែងរកទីជម្រកល្អប្រសើរ គេចចេញពីសង្រ្គាម ការរំលោភបំពាន និងភាពក្រីក្រ ។ Joe-Biden-15-2048x1366

 ប្រធានព្រឹទ្ធសភាប៉ាគីស្ថានលោក Muhammad Sadiq Sanjrani បានចេញចំនួនមនុស្សស្លាប់នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យ ដោយរូបលោកសម្តែងនូវមរណទុក្ខ និងចូលរួមចែករំលែកការសោកស្តាយដល់ក្រុមគ្រួសារអ្នកស្លាប់ ។  

លោក Sanjrani និយាយថា ចិត្តគំនិត និងការអធិដ្ឋានរបស់ពួកយើងនៅជាមួយអ្នក ហើយពួកយើងសូមធ្វើអធិស្ឋានដល់ព្រលឹងដែលបានទៅកាន់សុខគតិភព ។ នេះគឺជាឧបទ្ទេវហេតុដ៏អាក្រក់បំផុត ដែលគូសបញ្ជាក់ពីតម្រូវការបន្ទាន់ក្នុងការលើកឡើង និងថ្កោលទោសទង្វើរដ៏គួរស្អប់ខ្ពើមរបស់ក្រុមរត់ពន្ធមនុស្សខុសច្បាប់ ។  

 ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអាជ្ញាធរក្រិក ពុំទាន់បានបញ្ជាក់ពីចំនួនមនុស្សស្លាប់សរុបរបស់ជនជាតិប៉ាគីស្ថាននោះទេ ។  71e40801946a758b5ec25903276459a3-19

គួរឲ្យដឹងថា ប៉ាគីស្ថាន កំពុងស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួន ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ។  

ដោយឡែក ទីភ្នាក់ងារអន្តោប្រវេសន៍ជាតិ(IOM) បាននិយាយថា បុរស ស្រ្តី និងកុមារប្រហែល ៧៥០នាក់ បាននៅលើទូកមួយគ្រឿង ពេលវាលិចកាលពីសប្តាហ៍មុន ដោយបានសម្លាប់មនុស្សរាប់រយនាក់ និងធ្វើឲ្យវាស្ថិតក្នុងចំណោមសោកនាដកម្មលិចទូកដ៏អាក្រក់បំផុតនៅក្នុងសមុទ្រមេឌីទែរ៉ាណេ ៕