Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ទំហំបំណុលអាមេរិកបន្តឡើងដល់៣២ពាន់ពាន់លាន$ ខណៈចំណាយលើការប្រាក់២ពាន់លាន$ក្នុង១ថ្ងៃ

Media LNN | Jun 19, 2023
ទំហំបំណុលអាមេរិកបន្តឡើងដល់៣២ពាន់ពាន់លាន$ ខណៈចំណាយលើការប្រាក់២ពាន់លាន$ក្នុង១ថ្ងៃ
Clinic narith

 ក្រោយពីលោក Joe Biden ប្រធានាធិបតីអាមេរិកនិងបក្សប្រឆាំងបានព្រមព្រៀងដំឡើងទំហំបំណុលដើម្បីឲ្យរដ្ឋាភិបាលមានលទ្ធភាពខ្ចីលុយបន្ថែមមកផ្គត់ផ្គង់ចំណាយលើសេវាសាធារណៈហើយនោះបំណុលរបស់សហរដ្ឋអាមេរិកបានចាប់ផ្ដើមហក់ឡើងពី៣១ពាន់ពាន់លានដុល្លារដល់ជាង៣២ពាន់ពាន់ដុល្លារ។បើយោងតាមការចុះផ្សាយរបស់ Foxbusiness បានឲ្យដឹងថាគិតត្រឹមថ្ងៃទី៣ខែមិថុនានេះបំណុលអាមេរិកស្ថិតនៅ៣១.៤៧ពាន់ពាន់លានដុល្លារនៅពេលលោក Joe Biden បានចុះហត្ថលេខាលើកិច្ចព្រៀមព្រៀងផ្អាកលើការកំណត់ពិដានបំណុល។ ប៉ុន្ដែមួយថ្ងៃក្រោយពីលោកបានចុះហត្ថលេខាបំណុលចាប់កើនឡើង៤០០លានដុល្លារភ្លាមៗបន្ថែមទៀត។

 

តាមពិតទៅបំណុលអាមេរិកកើនឡើងកាន់តែខ្ពស់ដោយសារតែការចំណាយរបស់រដ្ឋាភិបាលអាមេរិកលើសេវាសាធារណៈច្រើនជាងចំណូលពន្ធដែលខ្លួនប្រមូលបាន។ ជាក់ស្ដែងនៅក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំសារពើពន្ធរដ្ឋាភិបាលបានចំណាយលើសពីចំណូលពន្ធដែលខ្លួនរកបានរហូតដល់ទៅ១.២ពាន់ពាន់លានដុល្លារ។ការកើនឡើងនៃបំណុលឥតឈប់ឈរបែបនេះអាចជាក្ដីបារម្ភមួយសម្រាប់សហរដ្ឋអាមេរិកពោលគឺកម្រិតបំណុលខ្ពស់អាចគំរាមគំហែងដល់សេដ្ឋកិច្ចអាមេរិកក៏ដូចជាសេដ្ឋពិភពលោកផងដែរខណៈអាមេរិកគឺជាប្រទេសដែលសេដ្ឋកិច្ចធំបំផុតក្នុងលោកដូច្នេះអាមេរិកត្រូវរៀបចំផែនការហិរញ្ញវត្ថុឲ្យបានល្អដើម្បីបញ្ចៀសបញ្ហាសេដ្ឋកិច្ច។

បើយោងតាមវេបសាយ Peter G. Peterson Foundation របស់អាមេរិកបានឲ្យដឹងថាក្នុងបំណុលសរុប៣២ពាន់ពាន់លានដុល្លារនេះ អាមេរិកមានបំណុលសាធារណៈក្រៅប្រទេសប្រមាណ២៥ពាន់ពាន់លានដុល្លារនិងបំណុលក្នុងស្រុកប្រមាណ៧ពាន់ពាន់លានដុល្លារ។ ហើយបំណុលសុរបទាំង៣២ពាន់ពាន់លានដុល្លារនេះច្រើនជាងទំហំសេដ្ឋកិច្ច ប្រទេសចិន ជប៉ុន អាល្លឺម៉ងនិងអង់គ្លេសបូកបញ្ចូលគ្នាទៅទៀត។

 បើយើងលម្អិតបន្ថែមទៀតនៃបំណុល៣២ពាន់ពាន់លានដុល្លារ នោះស្មើក្នុងមួយគ្រួសារប្រជាជនអាមេរិកជំពាក់បំណុល២៤៤,០០០ដុល្លារ ហើយក្នុងមនុស្សម្នាក់ជំពាក់៩៦,០០០ដុល្លារ។ ចំណែកការប្រាក់ដែលអាមេរិកត្រូវបង់គឺប្រមាណជា២ពាន់លានដុល្លារក្នុងមួយថ្ងៃ៕