Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ថៃរៀបចំកិច្ចប្រជុំដែលមានវត្តមានមន្រ្តីរបបសឹកមីយ៉ាន់ម៉ា ខណៈសមាជិកអាស៊ានមួយចំនួន ដកខ្លួនមិនចូលរួម

Media LNN | Jun 19, 2023
ថៃរៀបចំកិច្ចប្រជុំដែលមានវត្តមានមន្រ្តីរបបសឹកមីយ៉ាន់ម៉ា ខណៈសមាជិកអាស៊ានមួយចំនួន ដកខ្លួនមិនចូលរួម
Clinic narith

(បាងកក)៖ នៅថ្ងៃចន្ទនេះ ប្រទេសថៃត្រូវរៀបចំកិច្ចប្រជុំ ដែលមានគោលដៅជំរុញឱ្យអាស៊ានធ្វើប្រាស្រ័យទាក់ទងឡើងវិញជាមួយ មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ប៉ុន្តែប្រទេសជាសមាជិកអាស៊ានមួយចំនួន បានសម្រេចដកខ្លួនមិនចូលរួមឡើយ ក្រោមការយល់ឃើញថា វាហាក់ធ្វើឱ្យប៉ះពាល់ដល់សាមគ្គីភាពក្នុងតំបន់ ជុំវិញវិបត្តិមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣។7e684d8e-35ac-4ab9-a215-306a89c83400-62

រដ្ឋាភិបាលថៃបានអញ្ជើញក្រុមរដ្ឋមន្រ្តីការបរទេសអាស៊ាន ក្នុងនោះរួមមានទាំងប្រមុខការទូត ដែលត្រូវបានតែងតាំងដោយរបបយោធា​មីយ៉ាន់ម៉ាផងដែរ ឱ្យមកពិភាក្សាគ្នាអំពីសំណើដែលសំដៅចង់ឱ្យ អាស៊ានធ្វើប្រាស្រ័យទាក់ទងពេញលេញឡើងវិញជាមួយមីយ៉ាន់ នៅក្នុងកម្រិត​មេដឹកនាំ។ កន្លងមកនេះ ថ្នាក់ដឹកនាំរបបសឹកនៅមីយ៉ាន់ម៉ា ត្រូវបានរារាំងមិនឱ្យចូលរួមកិច្ចប្រជុំកម្រិតខ្ពស់របស់អាស៊ានឡើយ ចាប់តាំងពី​ពួកគេបានឡើងដណ្តើមអំណាច តាមរយៈរដ្ឋប្រហារកាលពីឆ្នាំ២០២១ ហើយបានធ្វើការបង្រ្កាបយ៉ាងហិង្សាទៅលើ ក្រុមអ្នកដែលប្រឆាំង​ការឡើងកាន់អំណាចរបស់ពួកគេ។11-IMG_6459-88

រដ្ឋមន្រ្តីការបរទេសថៃ លោក ដូន ប្រាមូឌវីណៃ (Don Pramudwinai) ដែលជាអ្នកស្នើឱ្យមានកិច្ចប្រជុំខាងលើ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Thai PBS ក្នុងបទសម្ភាសន៍មួយដែលចាក់ផ្សាយនាថ្ងៃចន្ទនេះថា វិបត្តិមីយ៉ាន់ម៉ាបាននិងកំពុងតែជំរុញឱ្យជនភៀសខ្លួនជាច្រើននាក់ ចូលមកកាន់ប្រទេសថៃ ហើយជះផលអវិជ្ជមានយ៉ាងខ្លាំងដល់ការធ្វើពាណិជ្ជកម្ម។

គួរបញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា លោក ថាន ស្វេ (Than Swe) ដែលតែងតាំងដោយរបបយោធា ត្រូវគេរំពឹងថានឹងចូលរួម​ក្នុងកិច្ចប្រជុំនៅឯប្រទេសថៃ ខណៈប្រទេសមួយចំនួនដូចជាឥណ្ឌូណេស៉ី ដែលជាប្រធានប្តូរវេនរបស់អាស៊ានឆ្នាំនេះ ហើយនិងម៉ាឡេស៉ី គឺសម្រេចចិត្តមិនបង្ហាញវត្តមានឡើយ។ រិឯសមាជិកអាស៊ានដទៃទៀត សម្រេចបញ្ជូនត្រឹមតែអនុរដ្ឋមន្រ្តីការបរទេសឱ្យចូលរួមប៉ុណ្ណោះ៕

71e40801946a758b5ec25903276459a3-25