Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សម្តេចតេជោ ហ៊ុន សែន​ សន្យាខិតខំបង្កើតការងារបន្ថែមឲ្យពលរដ្ឋប្រមាណ១លានកន្លះ​ ក្នុងមួយអាណត្តិដឹកនាំប្រទេសរាជរដ្ឋាភិបាល

Media LNN | Jun 24, 2023
សម្តេចតេជោ ហ៊ុន សែន​ សន្យាខិតខំបង្កើតការងារបន្ថែមឲ្យពលរដ្ឋប្រមាណ១លានកន្លះ​ ក្នុងមួយអាណត្តិដឹកនាំប្រទេសរាជរដ្ឋាភិបាល
Clinic narith

កណ្តាល៖​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​ បានថ្លែងថា ដើម្បីឲ្យប្រទេសមួយអភិវឌ្ឍន៍ ដើម្បីឲ្យប្រទេសមួយមានការជឿនលឿន ដើម្បីឲ្យមានការងារធ្វើដោយសុវត្ថិភាព​ ដែលបង្កើតការងារធ្វើបន្ថែម រឿងធំជាងគេគឺ​សន្តិភាព បើអត់សន្តិភាពទេកុំនិយាយរឿងដល់ការងារ រត់តែចូលត្រង់សេ។ សម្តេចបានលេីកឡេីងដូចនេះ ក្នុងឱកាសសំណេះសំណាលជាមួយកម្មករនិយោ​ជិតប្រមាណជិត២ម៉ឺននាក់ មកពីខេត្តកណ្តាល និងភ្នំពេញ នៅព្រឹកថ្ងៃ ទី២៤ ខែមិថុនា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «សូមក្មួយៗមើលប្រទេសនានាដែលមានសង្គ្រាមតើគេទទួលបានអ្វី ដូចជាកម្ពុជាខ្លួនឯងធ្លាប់ជួបប្រទះ​ ឃើញកាលពីសង្គ្រាមគិតតែពីរត់ និងបាញ់សម្លាប់គ្នា។ ប្រទេសយើងបានហែកហួរជាជម្រៀកៗ សម្លាប់គ្នារហូតដល់បាត់បង់មនុស្ស ពីឆ្នាំ១៩៧០ ដល់៧៥ ស្លាប់ប្រហែលជាកន្លះលាននាក់ ហើយពី១៩៧៥ ដល់៧៩ ស្លាប់អស់៣លាននាក់»។
សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែរថា​ ឆ្នាំ១៩៧៩​ មានមនុស្សត្រឹមតែជុំវិញប្រាំលាននាក់តែប៉ុណ្ណោះ ប៉ុន្តែឥឡូវឡើងដល់១៧លាននាក់ទៅហើយ។ ដោយសារមនុស្សកាន់តែច្រើន រាជរដ្ឋាភិបាលកំណត់ថា ក្នុងមួយឆ្នាំយ៉ាងហោចណាស់ ត្រូវតែបង្កើតការងារឲ្យបានពី២០ ទៅ៣០ម៉ឺន កន្លែង។ ក្រៅពីនេះក៏មានគោលដៅត្រូវដោះស្រាយ ក្នុងមួយអាណត្តិរបស់រាជរដ្ឋាភិបាល ដែលមានរយៈពេលប្រាំឆ្នាំ ត្រូវបង្កើតការងារឲ្យបាន ១លានប្រាំសែនកន្លែង។ គោលដៅនេះនឹងផ្តល់​ និងទទួលចេញប្រាក់បណ្ដុះបណ្ដាល វិជ្ជាជីវៈសម្រាប់អ្នកក្រីក្រផងដែរ​។ នេះគឺជាកម្មវិធីជាក់លាក់ដែលបានដាក់ចេញសម្រាប់បម្រើឲ្យការអភិវឌ្ឍ។
ក្រៅពីនេះសម្តេចតេជោ​ ហ៊ុន​ សែន​ ក៏បានលេីកឡេីងដែរថា​ រាជរដ្ឋាភិបាលនឹងរៀបចំប្រព័ន្ធផ្លូវប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ឲ្យបានកាន់តែប្រសើរទាក់ទាញអ្នកវិនិយោគ ពិសេសមកធ្វើការកែច្នៃកសិផលដែលមានស្រាប់ ដែលកម្ពុជាមានសម្បូរដោយវត្ថុធាតុដើម ប៉ុន្តែដោយសារខ្វះការកែច្នៃ៕
អត្ថបទ៖​ ហ៊ន សុភ័ក្រ