Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រុមហ៊ុនមួយផលិតចំណីសត្វបាន ២៧លានតោន ក្នុងមួយឆ្នាំ ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ

Media LNN | Jun 24, 2023
ក្រុមហ៊ុនមួយផលិតចំណីសត្វបាន ២៧លានតោន ក្នុងមួយឆ្នាំ ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ
Clinic narith

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ក្នុង១ឆ្នាំ ក្រុមហ៊ុនស៊ី.ភី.បានផលិតចំណីសត្វបានប្រមាណ ២៧លានតោនសម្រាប់ផ្គត់ផ្គង់ក្នុងប្រទេស និងនាំចេញទៅក្រៅប្រទេស។7e684d8e-35ac-4ab9-a215-306a89c83400-83

នៅក្នុងកិច្ចប្រជុំពិនិត្យលទ្ធភាពចុះអនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់កាលពីពេលថ្មីៗនេះ លោក សំរិទ្ធ សាកុរា អគ្គនាយកពាណិជ្ជកម្មក្នុងប្រទេស​នៃក្រសួង​ពាណិជ្ជកម្មបានមានប្រសាសន៍ថា យោងតាមរបាយការណ៍ពីមន្ទីរពាណិជ្ជកម្មនៅតាមខេត្តបណ្តោយភូមិភាគ​ពាយ័ព្យរបស់ប្រទេសកម្ពុជា ក្រុមហ៊ុនស៊ី.ភី.ខេមបូឌា ចំកាត់មានការប្រមូលទិញវត្ថុធាតុដើមដូចជា ពោត និងដំឡូងមីពីប្រជាកសិករនៅតាមខេត្តបាត់ដំបង ប៉ៃលិន និងខេត្តបន្ទាយមានជ័យ  ចំនួនប្រមាណ​២០០.០០០​តោនក្នុង១ឆ្នាំ ដើម្បីកែច្នៃធ្វើជាចំណីសត្វ និងផលិតចំណីសត្វបានប្រមាណ២៧លានតោនក្នុងមួយឆ្នាំ សម្រាប់ផ្គត់​ផ្គង់នៅក្នុងប្រទេស និងនាំចេញទៅក្រៅប្រទេស។

លោក បានបន្តថា នាពេលខាងមុខនេះ ក្រុមហ៊ុនស៊ីភីនឹងចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួន២ ជាមួយក្រសួងពាណិជ្ជកម្មក្នុងនោះទី១ បង្កើតកន្លែងប្រមូលផ្តុំទិញធាតុចូលកសិកម្មសម្រាប់ផលិតចំណីសត្វ និងទី២បង្កើតកិច្ចសហការជាមួយអគ្គនាយកដ្ឋាន ក.ប.ប ក្នុងការពិនិត្យគុណភាពសាច់ជ្រូកបង្កក។

 

លោករំបឹងថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះនឹងបង្កើនវិសាលភាព​នៃការប្រមូល​ទិញធាតុ​ចូលកសិកម្មដូចជាពោតក្រហម ដំឡូងមី កន្ទក់ កញ្ចុងអង្ករ និងស្រូវ ព្រមទាំងពង្រឹង​សុវត្ថិភាពចំណី​អាហារផ្គត់ផ្គង់នៅលើទីផ្សារ។

ជាមួយគ្នានេះ លោក ស៊ីន ស៊ីដេត អគ្គនាយករង ក.ប.ប បានលើកឡើងថា ក្រសួងពាណិជ្ជកម្ម តាមរយៈ​អគ្គនាយកដ្ឋាន ក.ប.ប. បាននិងកំពុងសហការជាក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការតាមដានពីការ​លក់សាច់ជ្រូក​បង្កកហួសសុពលភាពនៅលើទីផ្សារ ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពរបស់អ្នកបរិភោគ។

លោកបានបញ្ជាក់បន្ថែមថា អគ្គនាយកដ្ឋាន  ក.ប.ប. នឹងរៀបចំកិច្ចប្រជុំពិសេសដោយឡែកជាមួយក្រុមហ៊ុនស៊ី.ភី. ដើម្បីពិភាក្សាលម្អិតអំពីលទ្ធភាពចុះអនុស្សារណៈនៃការយោគយល់គ្នានេះ ក្រោមការដឹកនាំផ្ទាល់​ដោយលោកប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ក.ប.ប.។

ទន្ទឹមនឹងនេះ លោក អួង សុខន អគ្គនាយករងជំរុញពាណិជ្ជកម្ម បានលើកឡើងថា ក្រុមហ៊ុន ស៊ី.ភី គួរមានការចុះ MOU ជាមួយក្រុមហ៊ុនហ្រ្គីន ត្រេដសម្រាប់ការប្រមូលទិញផលិតផលស្រូវ និងជាមួយអគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម​ក្នុងប្រទេសសម្រាប់ការប្រមូលទិញពោតក្រហម និងដំឡូងមី ព្រមទាំងជាមួយអគ្គនាយកដ្ឋានក.ប.បសម្រាប់ការ​ត្រួតពិនិត្យសាច់ជ្រូកបង្កកលក់នៅលើទីផ្សារ៕