Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជាប្រារព្ធកម្មវិធីជួបជុំអតីតនិស្សិតសិក្សានៅប្រទេសកូរ៉េ ឆ្នាំ២០២៣

Media LNN | Jun 27, 2023
ស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជាប្រារព្ធកម្មវិធីជួបជុំអតីតនិស្សិតសិក្សានៅប្រទេសកូរ៉េ ឆ្នាំ២០២៣
Clinic narith

ស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីជួបជុំអតីតនិស្សិតសិក្សានៅប្រទេសកូរ៉េ ឆ្នាំ២០២៣ កាលពីថ្ងៃសុក្រទី២៣ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារ Oakwood ក្នុងរាជធានីភ្នំពេញ។

 

 11-IMG_6459-114

កម្មវិធីនេះ សហការរៀបចំដោយស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងKAAC(Korea Alumni Association of Cambodia) ហើយឧបត្ថម្ភដោយអង្គភាពទេសចរណ៍កូរ៉េ(សាខាទីក្រុងហាណូយ) និងសាជីវកម្មពាណិជ្ជកសិ-ជលផល និងអាហារ(សាខាទីក្រុងហូជីមិញ។

ក្នុងកម្មវិធីនេះ មានការចូលរួមពីអតីតនិស្សិតកម្ពុជាប្រមាណ ១៥០នាក់ ដែលបានធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបានសិក្សានៅសាកលវិទ្យាល័យក្នុងប្រទេសកូរ៉េ តាមរយៈកម្មវិធីផ្សេងៗ ដូចជាកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលកូរ៉េសម្រាប់និស្សិតបរទេស(GKS) និងកម្មវិធីអាហារូបករណ៍របស់ KOICA។ល។ ហើយកំពុងបំពេញការងារនៅគ្រប់វិស័យ មានដូចជា ក្នុងជួររដ្ឋាភិបាល សាជីវកម្ម សាកលវិទ្យាល័យ និងអង្គការក្រៅរដ្ឋាភិបាលជាដើម។

 

តាមរយៈសុន្ទរកថាស្វាគមន៍ ឯកឧត្តម ឯកអគ្គរដ្ឋទូត PARK Jung-Wook បានស្នើដល់អតីតនិស្សិតដែលបានសិក្សានៅប្រទេសកូរ៉េទាំងអស់ ចូលរួមចំណែកដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកូរ៉េ និងកម្ពុជា ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជាទៅអនាគត  ដោយផ្អែកលើបទពិសោធន៍ដែលបានប្រមូលផ្តុំនៅប្រទេសកូរ៉េ។

 

 0a3b05d9751d289d63469106608eb42a-386

សមាគមអតីតនិស្សិតសិក្សានៅប្រទេសកូរ៉េនៃកម្ពុជា(KAAC) បានលើកឡើងថា ចាប់តាំងពីសមាគមនេះបានបង្កើតឡើងក្នុងឆ្នាំ ២០២១ រហូតមកដល់បច្ចុប្បន្នមានសមាជិកប្រមាណ ៤០០ នាក់ និងកំពុងចូលរួមក្នុងសកម្មភាពនានាជាច្រើនដូចជា កម្មវិធីសប្បុរស ការធ្វើសិក្ខាសាលាអំពីការសិក្សានៅប្រទេសកូរ៉េ ការចែករំលែកចំណេះដឹង និងការផ្លាស់ប្តូរជាមួយសមាគមអតីតនិស្សិតសិក្សានៅប្រទេសផ្សេងៗទៀត ហើយលោកបានមានប្រសាសន៍ថា សមាគមនេះ នឹងរីកលូតលាស់ក្លាយទៅជាសមាគមមួយដែលរួមចំណែកក្នុងការលើកកម្ពស់មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េ ព្រមទាំងចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យអប់រំ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា។

ស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចាក់បញ្ចាំងវីដេអូផ្សព្វផ្សាយស្តីពីពិព័រណ៍ពិភពលោកប៊ូសានឆ្នាំ ២០២៣ នៅឯកិច្ចជំនួបលើកនេះ និងផ្តល់ជូន Bokbunja wine ដែលឧបត្ថម្ភដោយសាជីវកម្មពាណិជ្ជកសិក-ជលផល និងអាហារ(សាខាទីក្រុងហូជីមិញ) ដើម្បីផ្សព្វផ្សាយពីស្រាប្រពៃណីកូរ៉េ។ លើសពីនេះទៀត ដោយទទួលបានការឧបត្ថម្ភពីអង្គភាពទេសចរណ៍កូរ៉េ(សាខាទីក្រុងហាណូយ) ដូចជាសៀវភៅមគ្គុទ្ទេសក៍ទេសចរណ៍កូរ៉េ តុក្កតាតំណាងឱ្យអង្គភាពទេសចរណ៍កូរ៉េ និងថង់អេកូ ត្រូវបានផ្តល់ជូនជាវត្ថុអនុស្សាវរីយ៍ដល់អ្នកចូលរួមទាំងអស់។

 

 7e684d8e-35ac-4ab9-a215-306a89c83400-96