Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កម្ពុជាខាតបង់ប្រាក់ដឹកជញ្ជូន ជាង៨០ដុល្លារ ក្នុង១កុងតឺន័រ ដោយសារកត្ដាជម្រៅទឹករាក់ នៅកំពង់ផែក្រុងព្រះសីហនុ

Media LNN | Jun 27, 2023
កម្ពុជាខាតបង់ប្រាក់ដឹកជញ្ជូន ជាង៨០ដុល្លារ ក្នុង១កុងតឺន័រ ដោយសារកត្ដាជម្រៅទឹករាក់ នៅកំពង់ផែក្រុងព្រះសីហនុ
Clinic narith

ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានលើកឡើងថា កម្ពុជាខាតបង់ប្រាក់ដឹកជញ្ជូន ជាង៨០ដុល្លារ ក្នុង១កុងតឺន័រ ដោយសារកត្ដាជម្រៅទឹករាក់ នៅកំពង់ផែក្រុងព្រះសីហនុ។

ការថ្លែងយ៉ាងដូច្នេះរបស់សម្ដេចតេជោ ហ៊ុន សែន​ ក្នុងជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់​ស្ពឺ នាព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០​២៣។

សម្ដេចនាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «សព្វថ្ងៃយើងខាតបង់ទៅលើថ្លៃដឹកជញ្ជូននេះ ត្រង់ថាកប៉ាល់ធំៗដែលចូលមកកំពង់ផែខេត្តព្រះសីហនុនេះ គឺអាធំមែនទែនចូលមកអត់ទាន់បាន ដោយសារជម្រៅទឹកយើងរាក់។ អ៊ីចឹងបានជាយើងត្រូវផ្ទេរនៅសាំងហ្កាពួ នៅឯវៀតណាម ឬប្រទេសដទៃផ្សេងទៀត។ អ៊ីចឹងត្រូវធ្វើឲ្យយើងខាតការដឹកជញ្ជូន៨០ដុល្លារក្នុង១កុងតឺន័រ»។

សម្ដេចតេជោ បានបន្ដថា ដើម្បីពង្រឹងសមត្ថភាពក្នុងការដឹកជញ្ជូនតាមផ្លូវទឹក, ប្រើសិនបើកម្ពុជាបានប្រើឥណទានជប៉ុនជួយក្នុងការស្ដារជម្រៅទឹកកាន់តែជ្រៅ ដូច្នេះការចូលរបស់កប៉ាល់ធុនធំ ឬធុនធ្ងន់ មិនចាំប៉ាច់ចូលផែនៅប្រទេសវៀតណាម ឬប្រទេសដទៃទៀតនោះទេ។ សម្ដេចថានោះហើយគឺជាការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីទាក់ទាញបន្ថែមសម្រាប់ការវិនិយោគក្នុងប្រទេស និងបង្កើតការងារក្នុងមួយឆ្នាំ៣០ម៉ឺនកន្លែងស្របតាមកំណើនប្រជាជនរៀងរាល់ឆ្នាំ៕