Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

គ្រឿងញៀនជាង ៥តោន ត្រូវបានដុតកម្ទេចក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

Media LNN | Jun 28, 2023
គ្រឿងញៀនជាង ៥តោន ត្រូវបានដុតកម្ទេចក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
Clinic narith

គ្រឿងញៀនខុសច្បាប់ជាច្រើនប្រភេទ ដែលមានទម្ងន់រហូតដល់ជាង៥តោន ត្រូវបានដុតបំផ្លាញចោល ក្រោយពីបង្ក្រាបនិងរឹបអូសបាននៅក្នុងរាជធានីភ្នំពេញនាពេលកន្លងមកនេះ។

7e684d8e-35ac-4ab9-a215-306a89c83400-114ពិធីនេះបានធ្វើឡើងនាព្រឹកថៃ្ងទី២៨ ខែមិថុនា ឆាំ២០២៣នេះ ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ក្រោមប្រធានបទ “អ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការងារអប់រំបង្ការ” ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការចូលរួមពីអាជ្ញាធរ កងកម្លាំង ប្រជាពលរដ្ឋ និងយុវជន ប្រមាណជាង ៣ពាន់នាក់នៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ។sbm-gAk-IfdpS9szZ8LoNvei9-5

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍លើកឡើងថា៖ “ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៣នេះ កម្លាំងមានសមត្ថកិច្ចរបស់យើងបង្ក្រាបគ្រឿងញៀនបានចំនួន៣១៤៣ករណី និងឃាត់ខ្លួនជនសង្ស័យបានចំនួន៧៤៨០នាក់ ជាមួយនឹងការរឹបអូសគ្រឿងញៀនបានចំនួន៨៣៨គីឡូក្រាម៧៧២,៦ក្រាម។

 

ពាក់ព័ន្ធនឹងគ្រឿងញៀននេះ គ្រាន់តែនៅរាជធានីភ្នំពេញ កម្លាំងមានសមត្ថកិច្ចយើងបង្ក្រាបបានជាង ៥តោនកន្លះ ដែលយើងត្រូវដុតបំផ្លាញចោលពេលនេះ។ ប៉ុន្តែក្នុងចំនួននេះមិនបានគិតពីសារធាតុគីមីផ្សេងៗ ដែលយើងត្រូវបន្សាបនិងរំលាយចោលនៅពេលក្រោយនោះទេ”។សម្ដេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់ផងដែរថា ករណីគ្រឿងនេះ នៅតែកើនឡើងជាលំដាប់ដែលទាមទារឱ្យ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវតែមានឆន្ទៈខ្ពស់ ក្នុងការបង្ក្រាប ព្រោះថា វាជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ សម្រាប់ប្រជាពលរដ្ឋ ពិសេសស្រទាប់យុវវ័យ ដែលជាទំពាំងស្នងឬស្សីរបស់ជាតិតែម្តង។

ជាមួយគ្នានោះ លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ តំណាងឱ្យ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា ក្នុងឆ្នាំ២០២២កន្លងមកនេះ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ បានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៩៧៨ ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ១.៨៥៧ នាក់ (នារី ១៧៨ នាក់) ពាក់ព័ន្ធបទល្មើសដូចជា ជួញដូរ និងរក្សាទុក គ្រឿងញៀន, ដឹកជញ្ជូន និងរក្សាទុកគ្រឿងញៀន, ចាត់ចែង-សម្រួលឱ្យប្រើប្រាស់គ្រឿងញៀន, បើកបរក្រោមឥទ្ធិពលគ្រឿងញៀន និងករណីប្រើប្រាស់គ្រឿងញៀន ជាដើម។ ដោយឡែក ចំពោះការងារអប់រំកែប្រែ និងស្តារនីតិសម្បទា គណៈកម្មាធិការបានយកចិត្តទុកដាក់បញ្ចូនជនរងគ្រោះ ដោយសារគ្រឿងញៀនទាំងដើមគ្រា និងក្នុងគ្រា បញ្ចូនទៅមជ្ឈមណ្ឌលឱកាសខ្ញុំ សរុបចំនួន ៧.១៧៦ នាក់ (នារី ៣៥២ នាក់) បញ្ចូនទៅព្យាបាលនៅតាមសហគមន៍ចំនួន ៧ នាក់ (នារី ១ នាក់) និងបានធ្វើសមាហរណកម្មជនរងគ្រោះ ដែលបានទទួលការព្យាបាលរួច ឱ្យចូលទៅរស់នៅក្នុងសហគមន៍វិញចំនួន ៥.២៩០ នាក់ (នារី ២៧៩ នាក់) ផងដែរ។លោកបន្តថា ការជួបជុំគ្នាប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណងដាស់តឿន រំលឹក និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសយុវជន ឱ្យយល់ដឹងច្បាស់ពីគ្រោះថ្នាក់ និងផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរបង្កឡើងដោយគ្រឿងញៀន ហើយក៏ជាសារព្រមានដល់ក្រុមឧក្រិដ្ឋជនទាំងឡាយ ឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់ សកម្មភាពល្មើសច្បាប់ពាក់ព័ន្ធបញ្ហាគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែនផងដែរ។  រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរ គ្រប់ជាន់ថ្នាក់ មានឆន្ទៈយ៉ាងមោះមុតក្នុងប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងប្តេជ្ញាបង្ក្រាបឱ្យខានតែបាន ដោយ គ្មានការលើកលែងណាមួយឡើយ៕