Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សម្តេច តេ ជោ ហ៊ុន សែន បានមានប្រសាសន៏ថា ការងើបឡើងវិញវិស័យសេវាកម្ម និងឧស្សាហកម្ម ជាក្បាលម៉ាស៊ីនរុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា

Media LNN | Jun 28, 2023
សម្តេច តេ ជោ ហ៊ុន សែន បានមានប្រសាសន៏ថា ការងើបឡើងវិញវិស័យសេវាកម្ម និងឧស្សាហកម្ម ជាក្បាលម៉ាស៊ីនរុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា
Clinic narith

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា រំពឹងថា ការងើបឡើងវិញ​នៃវិស័យ​សេវាកម្ម ​និងកំណើនខ្ពស់នៃវិស័យឧស្សាហកម្ម ជាក្បាលម៉ាស៊ីនរុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា។

ក្នុងពិធីសំណេះសំណាល​ជាមួយកម្មករនិយោជិតតាមរោងចក្រ ​សហគ្រាសនានា​ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ​ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា សម្តេចតេជោ ​ហ៊ុន សែន ​មានប្រសាសន៍ថា កំណើន​នៃចំនួនទេសចរបរទេស​ នឹងជំរុញឱ្យវិស័យសេវាកម្ម​ងើបឡើងវិញ បន្ទាប់ពីរងផល​ប៉ះពាល់នៅក្នុងអំឡុងវិបត្តិកូវីដ១៩។

ទន្ទឹមនេះសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងបន្តខិតខំធ្វើការកសាង​ហេដ្ឋា​រចនា​សម្ព័ន្ធទាំងផ្នែករឹង​ និងទន់ ​ដើម្បីបម្រើដល់ការ​ទាក់ទាញ​វិនិយោគមក​កាន់​ប្រទេសកម្ពុជា ខណៈបច្ចុប្បន្នកម្ពុជា ​មានតម្រូវការកម្លាំងពលកម្មក្នុង១ឆ្នាំជាង ៣០ ម៉ឺននាក់៕