Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ប្រកាស​ប្រាក់ចំណេញ​សុទ្ធ​ចំនួន​៧​,​៩​៥​ ​ពាន់​លាន​រៀល​ក្នុង​ត្រីមាស​ ទី​ ​១​ ​ឆ្នាំ​ ​២​០​២៣​

Media LNN | Jun 29, 2023
កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ប្រកាស​ប្រាក់ចំណេញ​សុទ្ធ​ចំនួន​៧​,​៩​៥​ ​ពាន់​លាន​រៀល​ក្នុង​ត្រីមាស​ ទី​ ​១​ ​ឆ្នាំ​ ​២​០​២៣​
Clinic narith

កំពង់ផែ​ស្វយ័ត​ភ្នំពេញ​( ​P​PAP​ ) ​ប្រកាស​ប្រាក់ចំណេញ​សុទ្ធ​របស់​ខ្លួន​ក្នុងរយៈពេល​បី​ខែ​ឆ្នាំ​ ២​០​២​៣​ធ្លាក់ចុះ​ ​៤​៨​, ​៥​២​ភាគរយ​ ​គិតជា​ទឹក​ចំនួន​ ​  ៩​, ​៧​៣​ ​ពាន់​លាន​រៀល​ ​ពោល​គឺ​ធ្លាក់ចុះ​ពី​ទឹកប្រាក់​ ​១​៨​,​៩​០​ ​ពាន់​រៀល​ក្នុងរយៈពេល​ដូចគ្នា​កាលពីឆ្នាំទៅ​។​

ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​ក្រសួងសេដ្ឋកិច្ច​ ​និង​ ​ហិរញ្ញវត្ថុ​ ​និង​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​បាន​ឱ្យ​ដឹង​ថា​ ​ប្រាក់​ចំណូល​របស់​ខ្លួន​សម្រាប់​ត្រីមាស​ទីមួយ​ក្នុង​ឆ្នាំ​ ​២​០​២​៣​ ​ឈាន​ដល់​ ​៣​០​,​៧​៦​ ​ពាន់​លាន​
រៀល​ ​ធ្លាក់ចុះ​ ​១​៥​,​២​៥​ ​ភាគរយ​ពី​ ​៣​៦​,​២​៩​ ​ពាន់​
លាន​រៀល​កាល​ពីឆ្នាំមុន​។​លោក​ ​ហ៊ី​ ​បា​វី​ ​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ ​P​PAP​ ​មាន​ប្រសាសន៍​ថា​៖​ ​«​ ​សម្រាប់​ត្រីមាស​ទី​១​ ​ឆ្នាំ​២​០​២​៣​ ​ប្រាក់ចំណូល​សរុប​មាន​ចំនួន​ ​៣០,៧៦​ ​ពាន់​លាន​រៀល​ (​៧​,​៥​៣​២​,​១​៥​៥​ ​ដុល្លារ​) ​និង​សម្រេច​បាន​ ​១​៧​,​៦​៣​ ​ភាគរយ​នៃ​ផែនការ​ក្នុង​ឆ្នាំ​ ​២​០​២​៣​ ​ហើយ​បើ​ធៀប​នឹង​ត្រីមាស​ទី​១​ ​ឆ្នាំ​ ​២​០​២​២​ ​ថយ​ចុះ​ ​៥​,​៥​៣​ ​ពាន់​លាន​រៀល​ ( ​១​,​៤​០​១​,​០​២​៥​ ​ដុល្លារ​) ​ឬ​ -​១​៥​,​២​៥​ ​ភាគរយ​។​

​ទោះជាយ៉ាង​ណា​ក៏​ដោយ​ ​ប្រាក់​ចំណេញ​សុទ្ធ​ក្នុង​ត្រីមាស​ទី​ ​១​ ​ឆ្នាំ​ ​២​០​២​៣​ ​មាន​ចំនួន​ ​៧​,​៩​៤​ ​ពាន់​លាន​រៀល​ ( ​១​,​៩​៤​៧​, ​៩​៣​៧​ដុល្លារ​) ​និង​ឈាន​ដល់​ ​១​១​,​៩​២​ភាគរយ​នៃ​ផែនការ​ឆ្នាំ​ ​២​០​២​៣​ ​ហើយ​បើ​ធៀប​នឹង​ត្រីមាស​ទី​ ​១​ ​ឆ្នាំ​ ​២​០​២​២​ ​ថយ​ចុះ​ចំនួន​ ​៦​,​៤​៣​ ​ពាន់​លាន​រៀល​ ( ​១​,​៥​៩​៣​,​៦​៤​៤​ដុល្លារ​) ​ឬ​ – ​៤​៤​,​៧​១​ ​ភាគរយ​។​

​កាល​ពី​ស​ប្តាហ៍​មុន​ ​ចំណត​ផែ​រណប​ពហុ​បំណង​ថ្មី​ចំនួន​ពីរ​ ​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ ​និង​ផ្តល់​ឱកាស​ដល់​អ្នក​ដឹកជញ្ជូន​ ​អាច​ដឹកជញ្ជូន​ពី​តំបន់​ ​ដែល​មាន​សក្តានុពល​ ដឹ​កត្រង់​ទៅកាន់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ ​ដោយ​កាត់​បន្ថយ​ថ្លៃ​ដឹកជញ្ជូន​ទាប​ជាង​មុន​ ​និង​ផ្តល់​សេវាកម្ម​ដឹក​ជញ្ជូន​កាន​់តែ​ប្រសើរ​ ​ជាពិសេស​អាច​បញ្ចេញ​ទំនិញ​បាន​លឿន​។​

 
 

​លោក​ ​ហ៊ឺ​ ​បា​វី​  ​មាន​ប្រសាសន៍​ថា​ ​ចំណត​ផែ​រណប​ពហុ​បំណង​ថ្មី​ចំនួន​ពីរ​នេះ​ ​នឹង​ផ្តល់​ឱកាស​ឱ្យ​បង​ប្អូន​អាច​ម​ក​ទទួល​ធ្វើ​ការ​​​ដឹក​ជញ្ជូន​ទំនិញ​ពី​តំបន់​ដែល​មាន​សក្តានុពល​ដូចជា​ ​លើ​ផ្នែក​កសិកម្ម​ ​និង​ឧស្សាហកម្ម​ជាដើម​ ​ដោយ​ការ​​​ដឹក​ជញ្ជូន​នេះ​ ​គឺ​អាច​ដឹក​ជញ្ជូន​ត្រង់​មកកាន់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ ​ចំណត​ផែ​កុង​តេន​័​រ​ថ្មី​ ​L​M​17 ​ដោយ​មិន​ចាំបាច់​ធ្វើក​ារ​លើក​ដាក់​ម្តង​ទៀត​នោះ​ឡើយ​ ​ជាពិសេស​អាច​ប​ន្ត​ការ​​​ដឹក​ជញ្ជូន​ទៅ​ប្រទេស​វៀតណាម​ ​ដែល​ជា​កំពង់ផែ​ឆ្លង​កាត់​ ​នឹង​ទៅ​កំពង់ផែ​ទិសដៅ​ផ្សេងៗ​ទៀត​បាន​យ៉ាង​ងាយ​ស្រួល​។​

​លោក​​​​បន្ថែម​ថា​ ​កំពង់ផែ​នេះ​ដែរ​ ​គឺ​មាន​បំណង​ ​ធ្វើ​យ៉ាងណា​ផ្តល់​សេវាកម្ម​ដឹកជញ្ជូន​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ ​មានន័យ​ថា​ ​ជា​ការ​​​ដឹកជញ្ជូន​ត្រង់​ ​ហើយ​ផ្តល់​ឱកាស​ឲ្យ​អ្នកប្រើប្រាស់​អាច​បញ្ចេញ​ទំនិញ​បាន​លឿន​ ​និង​អាច​កាត់បន្ថយ​ថ្លៃ​ដឹកជញ្ជូន​ជាដើម​

​លោកបន្ត​ទៀត​ថា​ ​ជុំវិញ​ការ​​​ដឹក​ជញ្ជូន​នេះ​ ​ទោះបី​មានការ​លើក​ទំនិញ​ពីរដង​ ​សម្រាប់​យក​ទៅ​ស្កេន​នៅ​កំពង់ផែ​ ​ស្វយ័ត​ភ្នំពេញ​ ​ចំណត​ផែ​កុង​តឺ​ន​័​រ​ថ្មី​ ​L​M​17 ​ក៏​មិន​មាន​គិតថ្លៃ​សេវា​បន្ថែម​នោះ​ដែរ​ ​ដែល​ជួយ​ដល់​អ្នក​ដឹកជញ្ជូន​ ​ដល់​ម្ចាស់​ចម្ការ​ ​សម្រួល​ដល់​អ្នកនាំ​ចេញ​ ​និង​កសិករ​ ​៕