Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កសិកម្មបានផ្លាស់ប្តូរជីវភាពប្រជាជនខេត្តក្រចេះ

Media LNN | Jun 29, 2023
កសិកម្មបានផ្លាស់ប្តូរជីវភាពប្រជាជនខេត្តក្រចេះ
Clinic narith

ផ្លូវធំទូលាយ ផ្ទះថ្មី និងសំឡេងម៉ាស៊ីនដែលកំពុងដំណើរការលើកសិដ្ឋាន កំពុងធ្វើឱ្យសេដ្ឋកិច្ចស្រុកស្នួល ខេត្តក្រចេះមានការផ្លាស់ប្តូរថ្មីពីមួយថ្ងៃទៅមួយថ្ងៃ។ ជាមួយនឹងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ក៏កាន់តែមានភាពប្រសើរឡើងផងដែរ ដោយសារតែការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនភាគហ៊ុនកសិកម្ម Truong Hai (THACO AGRI) ដែលរួមមានក្រុមហ៊ុនតូចចំនួន ៣ (ក្រុមហ៊ុនទទួលខុសត្រូវមានកំរិត Eastern Rubber , ក្រុមហ៊ុន Binh Phuoc Kratie , ក្រុមហ៊ុន Sovannvuthy) ដែលកំពុងវិនិយោគជាច្រើនលើវិស័យកសិកម្មនៅខេត្តក្រចេះ។

photo_2023-06-15_09-12-44-9

ពីមុនស្រុកស្នួលជាតំបន់លំបាកមួយរបស់ខេត្តក្រចេះ ប្រជាជនរស់នៅប្រកបមុខរបរដាំដុះ ការធ្វើដំណើរពិបាកខ្លាំងណាស់ ចំនួនគ្រួសារដែលប្រើប្រាស់អគ្គិសនីតិចតួចណាស់។ ប៉ុន្តែ ចាប់ពីឆ្នាំ២០១៩មក ហេដ្ឋារចនាសម្ព័ន្ធស្រុកស្នួល មានការផ្លាស់ប្ដូរថ្មីពីមួយថ្ងៃទៅមួយថ្ងៃ។ ជាក់ស្តែង ផ្លូវលំដែលមានយានជំនិះធ្វើដំណើរជាបន្តបន្ទាប់គ្នាពីកណ្តាលខេត្តទៅតំបន់ផលិតកម្ម និងទីលំនៅ។