Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំលើកទី៨ សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ នៅ ឥណ្ឌូនេស៊ី

Media LNN | Jun 30, 2023
កម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំលើកទី៨ សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ នៅ ឥណ្ឌូនេស៊ី
Clinic narith

នៅថ្ងៃទី២៦-២៧ ខែមិថុនា ឆ្នាំ ២០២៣  ឯកឧត្តមបណ្ឌិត  ចែម វីឌ៉្យា រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឥស្សរជនជាន់ខ្ពស់នៃក្រុមការងារជាន់ខ្ពស់ សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ (HLTF-ACV) បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំលើកទី៨ នៃក្រុមការងារជាន់ខ្ពស់ សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ នៅទីក្រុងហ្សការតា ប្រទេសឥណ្ឌូណេស៊ី ។11-IMG_6459-124

កិច្ចប្រជុំបានផ្លាស់ប្តូរយោបល់យ៉ាងផុសផុលលើសេចក្តីព្រាងនៃ ចក្ខុវិស័យអាស៊ានឆ្នាំ ២០៤៥ ដែលនឹងក្លាយជា សហគមន៍មួយដ៏រឹងមាំ ឈានមុខ មានភាពកលៀវក្លា ​ហើយប្រមូលផ្តុំលើប្រជាជន។

តំណាងពីប្រទេស ទីម័រខាងកើត ត្រូវបានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៨ នៃក្រុមការងារជាន់ខ្ពស់ម្រាប់ ​​ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥  ក្នុងឋាន:ជាអ្នកសង្កេតការណ៍ ។

71e40801946a758b5ec25903276459a3-42