Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សម្តេចតេជោ ហ៊ុន សែន៖ ឆ្នាំនេះកម្ពុជា នឹងរៀបចំពិធីបុណ្យអុំទូក បុណ្យឯករាជ្យជាតិមានលក្ខណៈទ្រង់ទ្រាយធំ

Media LNN | Jun 30, 2023
សម្តេចតេជោ ហ៊ុន សែន៖ ឆ្នាំនេះកម្ពុជា នឹងរៀបចំពិធីបុណ្យអុំទូក បុណ្យឯករាជ្យជាតិមានលក្ខណៈទ្រង់ទ្រាយធំ
Clinic narith

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជា នឹងរៀបចំពិធីបុណ្យអុំទូកធំនៅរាជធានីភ្នំពេញ ហើយបុណ្យឯករាជ្យជាតិ ក៏ត្រូវធ្វើធំព្រោះឆ្នាំនេះជាខួប ៧០ឆ្នាំ ក្រោយទទួលបានឯករាជ្យ។

សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសដូចនេះនៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ក្នុងជំនួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ៦,៨៦៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន ១០ក្នុងខេត្តពោធិ៍សាត់ ។

សម្ដេចតេជោ បានថ្លែងថា នៅឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលនឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក ព្រមទាំងបុណ្យឯករាជ្យជាតិ ឲ្យមានលក្ខណៈទ្រង់ទ្រាយធំ បន្ទាប់ពីអាក់ខានប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារជាប់កាតព្វកិច្ចផ្សេងៗ និងបញ្ហានៃការរីករាលដាលនូវជំងឺកូវីដ១៩ជាដើម ៕