Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ចិន ព្រមានប្រជាជន ឲ្យត្រៀមខ្លួនទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ ដ៏ច្រើននាពេលខាងមុខ

Media LNN | Jul 04, 2023
ចិន ព្រមានប្រជាជន ឲ្យត្រៀមខ្លួនទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ ដ៏ច្រើននាពេលខាងមុខ
Clinic narith

អាជ្ញាធរចិន បានព្រមានអំពីអាកាសធាតុកាចសាហាវ និងគ្រោះមហន្តរាយធម្មជាតិជាច្រើន នៅខែនេះ ខណៈភ្លៀងធ្លាក់ខ្លាំងក្នុងតំបន់មួយចំនួននៃប្រទេសនេះ បានបង្ខំឲ្យជម្លៀសមនុស្សរាប់ម៉ឺននាក់។យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ, នៅថ្ងៃអង្គារទី៤ខែកក្កដា​ មានការប្រកាសអាសន្នអំពីគ្រោះមហន្តរាយ ដែលបង្កឡើងដោយភ្លៀងធ្លាក់នៅក្នុងតំបន់ដ៏ធំ នៃភាគនិរតីនិងកណ្តាល ប្រទេស។

image-816-20

អាជ្ញាធរឧតុនិយម ក៏បានព្រមានដែរថា ប្រទេសនេះនឹងប្រឈមមុខជាមួយគ្រោះមហន្តរាយធម្មជាតិជាច្រើន នៅក្នុងខែកក្កដា រួមមានដូចជាទឹកជំនន់ ព្រឹត្តិការណ៍អាកាសធាតុកាចសាហាវ ព្យុះទីហ្វុង និងសីតុណ្ហភាពឡើងខ្ពស់ជាដើម។

 

ទន្ទឹមនោះ កាសែត Chongqing Daily បានចុះផ្សាយកាលពីថ្ងៃចន្ទទី៣ខែកក្កដាថា ផ្ទះនិងផ្លូវរាប់សិបខ្នង នៅខេត្ត Shaanxi ភាគពាយ័ព្យប្រទេសចិន ត្រូវរងការខូចខាតក្នុងអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំងលើកដំបូងមិនធ្លាប់មានក្នុងរយៈពេល៥០ឆ្នាំ។ដោយឡែក ភ្លៀងធ្លាក់នៅតំបន់ Inner Mongolia បានបង្កជាទឹកជំនន់ កាលពីថ្ងៃអាទិត្យ ដោយ សម្លាប់មនុស្សម្នាក់ និងបាត់ខ្លួនពីរនាក់។ 

មន្ត្រីខេត្តហូណានក៏និយាយដែរថា កាលពីសប្តាហ៍មុន មនុស្សជាង១០០០០នាក់ ត្រូវបានជម្លៀសដោយសារទឹកជំនន់ ដែលបានបំផ្លាញផ្ទះជាង ២០០០ខ្នង។

លើសពីនេះ ក្រុមអ្នកជួយសង្គ្រោះនៅតំបន់ផ្សេងៗនៃភាគខាងត្បូងប្រទេសចិន រួមទាំងខេត្ត ហ្គីចូវ ផងដែរ បាននិងកំពុងជម្លៀសមនុស្សនិងសត្វពាហនៈទៅកាន់ទីទួលសុវត្ថិភាព ពីទឹកជំនន់ និងការរអិលបាក់ដី។

គួរបញ្ជាក់ថា ចិនគឺជាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ធំបំផុតរបស់ពិភពលោក ដែលជាហេតុជំរុញឲ្យមានបម្រែបម្រួលអាកាសធាតុ៕