Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ប្រធានអង្គការសុខភាពពិភពលោក ព្រមានថា ប៉ុន្មានខែខាងមុខ ទឹកជំនន់ ព្យុះសង្ឃរា រលកកម្តៅកាន់តែសាហាវ នឹងវាយប្រហារពិភពលោក

Media LNN | Jul 06, 2023
ប្រធានអង្គការសុខភាពពិភពលោក ព្រមានថា ប៉ុន្មានខែខាងមុខ ទឹកជំនន់ ព្យុះសង្ឃរា រលកកម្តៅកាន់តែសាហាវ នឹងវាយប្រហារពិភពលោក
Clinic narith

ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃពុធទី៥ខែកក្កដាថា WHO រំពឹងថា ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ពិភពលោកនឹងរងការវាយប្រហារដោយព្រឹត្តិការណ៍អាកាសធាតុកាចសាហាវ ដូចជាទឹកជំនន់ ព្យុះសង្ឃរា និងរលកកម្តៅជាដើម។

967aec83ef58ffa0e49454cf0734c788-93

ស្របពេលជាមួយគ្នានោះ លោកក៏បាននិយាយផងដែរថា WHO កំពុងត្រៀមខ្លួនទប់ទល់នឹង ការរីករាលដាលកាន់តែខ្លាំងនៃជំងឺនានាដូចជា គ្រុនឈាម Zika និង Chikungunya ដោយសារតែទំនាក់ទំនងទៅនឹងបាតុភូតអាកាសធាតុ El Niño។

El Niño ដែលជាការកើនឡើងនៃសីតុណ្ហភាពផ្ទៃទឹកនៅមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើត និងកណ្តាល តែងតែវិលត្រលប់មកវិញ បន្ទាប់ពីគំរូអាកាសធាតុ La Nina រយៈពេលបីឆ្នាំ។ហេតុនេះ ទំនងជានឹងផ្តល់ផលអាក្រក់ដល់អាកាសធាតុនៅចុងឆ្នាំ២០២៣ ដែលផលអាក្រក់ទាំងនោះមានដូចជាព្យុះត្រូពិក ដែលបោះពួយទៅកាន់កោះប៉ាស៊ីហ្វិកដែលងាយរងគ្រោះ, ភ្លៀងធ្លាក់ខ្លាំងនៅតំបន់អាមេរិកខាងត្បូង និងគ្រោះរាំងស្ងួតក្នុងប្រទេសអូស្ត្រាលី និងនៅតំបន់ខ្លះនៃទ្វីបអាស៊ី។

ទន្ទឹមនោះ ប្រធាន WHO ក៏បានព្រមានផងដែរថា បម្រែបម្រួលអាកាសធាតុ កំពុងជំរុញការបង្កាត់ពូជរបស់មូស ហើយអត្រានៃជំងឺគ្រុនឈាម បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ជាពិសេសនៅអាមេរិកតែម្តង៕