Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ជន់លិចផ្លូវ និងផ្ទះពលរដ្ឋនៅទីក្រុង ហូជីមិញ​ បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេធំរយៈពេល ២ ម៉ោង

Media LNN | Jul 06, 2023
ជន់លិចផ្លូវ និងផ្ទះពលរដ្ឋនៅទីក្រុង ហូជីមិញ​ បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេធំរយៈពេល ២ ម៉ោង
Clinic narith

ភ្លៀងធ្លាក់មួយមេធំរយៈពេល ២ ម៉ោងក្នុងទីក្រុងហូជីមិញនៃប្រទេសវៀតណាមកាលពីល្ងាចថ្ងៃពុធ ទី៥ ខែកក្កដា បានបង្កឲ្យមានការជន់លិចផ្លូវថ្នល់ និងបានហូរចូលក្នុងផ្ទះប្រជាពលរដ្ឋផងដែរ ។យោងតាមមជ្ឈមណ្ឌលជលសាស្ត្ររបស់ទីក្រុងហូជិមិញបានឲ្យដឹងថា ភ្លៀងធ្លាក់កាលពីល្ងាចថ្ងៃពុធ គឺជាភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេលមួយសប្ដាហ៍ និងមានកម្ពស់រហូតដល់ ៧២ មិល្លីម៉ែត្រ បើប្រៀបធៀបទៅនឹងកម្ពស់ ៦៤ មិល្លីម៉ែត្រកាលពីថ្ងៃទី២៩ ខែមិថុនា ។photo_2023-06-12_07-46-59-49

ទន្ទឹមនោះ ជំនន់ទឹកភ្លៀងដែលមានកម្ពស់​ជាង​កន្លះ​ម៉ែត្រ​នេះ ក៏បានហៀរហូរ​ចូល​ផ្ទះអ្នកក្រុងហូជីមិញ​ជាច្រើន​ខ្នង​ផងដែរដែលរស់នៅ​ផ្លូវ​លេខ ៥០៧, ផ្លូវ Quoc Huong ក៏ដូចជាផ្លូវ Nguyen Van Qua មុន​ពេល​ដែលកម្មករផ្នែកលូ និងប្រជាពលរដ្ឋបើកគម្របលូដើម្បីកាត់បន្ថយកម្ពស់ និងសម្ពាធទឹក ។ពាក់ព័ន្ធនឹងបញ្ហានេះដែរ មជ្ឈមណ្ឌលជលសាស្ត្របានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យមានភ្លៀងធ្លាក់ខ្លាំងគ្របដណ្ដប់ពេញក្នុងទីក្រុងហូជិមិញដែលចាប់ផ្ដើមពីម៉ោង ៤ ដល់ម៉ោង ៦ ល្ងាច គឺដោយសារតែសម្ពាធក្ដៅទាបនៅភាគខាងលិច បូករួមគ្នាជាមួយនឹងសម្ពាធខ្យល់ត្រូពិច ។photo_2023-06-12_07-46-59-50

ជាចុងក្រោយ មជ្ឈមណ្ឌលជលសាស្ត្របានបញ្ជាក់ថា ទីក្រុងហូជីមិញ និងខេត្តមួយចំនួននៅភាគខាងត្បូង អាចនឹងបន្តកើតមានភ្លៀងធ្លាក់បន្ថែមទៀតក្នុងរយៈពេលពីរបីថ្ងៃខាងមុខនេះ ៕