Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អត្រាអតិផរណានៅកម្ពុជា ធ្លាក់មកនៅត្រឹម ១,៤% នៅឆមាសទី១ ឆ្នាំនេះ ដោយសារការធ្លាក់ចុះថ្លៃប្រេងឥន្ធនៈ

Media LNN | Jul 06, 2023
អត្រាអតិផរណានៅកម្ពុជា ធ្លាក់មកនៅត្រឹម ១,៤% នៅឆមាសទី១ ឆ្នាំនេះ ដោយសារការធ្លាក់ចុះថ្លៃប្រេងឥន្ធនៈ
Clinic narith

ភ្នំពេញ៖ អតិផរណានៅក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ មានអត្រាធ្លាក់ទាបក្នុងរង្វង់ប្រមាណ ១,៤ភាគរយ ដោយសារការធ្លាក់ចុះថ្លៃប្រេងឥន្ធនៈ នឹងធ្វើឲ្យប្រសើរឡើងវិញនៃស្ថានភាពផ្គង់ផ្គង់ម្ហូបអាហារ និងការថយចុះថ្លៃដើមផលិត ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចក្នុងស្រុកមានភាពល្អប្រសើរឡើងវិញ។

967aec83ef58ffa0e49454cf0734c788-99

ការលើកឡើងឲ្យដឹងបែបនេះរបស់លោកស្រី ជា សិរី ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា ក្នុងកម្មវិធីសិក្ខាសាលាស្តីពីការផ្សព្វផ្សាយរបាយការណ៍ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២២ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ នាមណ្ឌលសិក្សាបច្ចេកទេសធនាគារ (CBS)។

លោកស្រី ជា សិរី បានបន្តថា ជុំវិញអតិផរណានេះ ទោះបីនៅក្នុងឆមាសទី១ ក្នុងឆ្នាំ២០២៣ បានថយចុះក្នុងអត្រារង្វង់អត្រាប្រមាណ ១,៤ភាគរយក៏ដោយ តែសម្រាប់បំណាចឆ្នាំ ២០២៣ នេះ ធនាគារជាតិនៃកម្ពុជា បានព្យាករថា អតិផរណានេះ អាចស្ថិតនៅក្នុងរង្វង់ប្រមាណ ២ភាគរយ ក្នុងនោះប្រសិនអតិផរណាស្ថិតនៅក្នុងកម្រិតនេះ គឺជាអត្រាមួយល្អប្រសើរ ស្របពេលកំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងនឹងកើនឡើងជាង ៥ភាគរយ។

ដោយឡែក នៅក្នុងឆ្នាំ២០២២ កន្លងមកនេះ បានកើនដល់ប្រមាណ ៥,៤ភាគរយ ដែលជាអត្រាខ្ពស់បំផុត ក្នុងរយៈពេលជាង ១ទស្សវត្សរ៍ចុងក្រោយនេះ ដែលការកើនឡើងនេះដោយ សារកត្តាខាងក្រៅ និងស្របពេលដែលតម្រូវការក្នុងស្រុក បានរួមចំណែកបង្កើនថ្លៃទំនិញ និងសេវាកម្មផងដែរ។ ចំណែកស្ថានភាពនៃអត្រាប្តូរប្រាក់រៀលវិញ ត្រូវបានរក្សាឲ្យមានស្ថិរភាពក្នុងរង្វង់ ៤១០២រៀល ក្នុងមួយដុល្លារអាម៉េរិក តាមរយៈនៃការផ្គត់ផ្គង់រូបិយវត្ថុប្រកបដោយការប្រុងប្រយ័ត្ន និងការប្រើប្រាស់ឧបករណ៍នយោបាយរូបិយវត្ថុផ្សេងៗ សំដៅការពារអំណាចទិញនៃប្រាក់រៀល និងការកាត់បន្ថយសម្ពោធអតិផរណា។620a68d2f1eea69a2fd80c0763787690-68

ពាក់ព័ន្ធអត្រាការប្រាក់វិញ ប្រាក់ដុល្លារបច្ចុប្បន្នកំពុងមានសម្ពោធ ដោយសារការកើនឡើងនៃអត្រាការប្រាក់គោលរបស់សហរដ្ឋអាមេរិក។ បញ្ហានេះប្រសិនអាមេរិកដំឡើងអត្រាការប្រាក់គោល ដោយល្បឿននៃការបង្កើន គឺបានកើនឡើង ០,៧៥ភាគរយ ហើយក្រោយមកបានទម្លាក់នៅត្រឹម ០,៥ភាគរយ បច្ចុប្បន្នអត្រានេះគឺស្ថិតនៅក្នុងកម្រិត ០,២៥ភាគរយ ចំពោះការកើនឡើងអត្រាការប្រាក់របស់អាមេរិក គឺបានទាក់ទាញលុយហូរចូលទៅអាមេរិកវិញ ខណៈដែលធ្វើឲ្យសម្ពោធលុយប្រទេសផ្សេងៗ ក៏ដូចកម្ពុជាផងដែរ ក៏មានសម្ពោធនេះកើតឡើង។

សូមបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាបានធ្វើកិច្ចការជាច្រើន ដើម្បីគ្រប់គ្រងសម្ពោធលុយរៀលកុំឲ្យហើម ពោលគឺសរុបមកអត្រាប្រាក់រៀលនេះ ចាប់តាំងពីមុនជំងឺកូវីដ១៩ បានផ្ទុះឡើងរហូតមកដល់បច្ចុប្បន្ន មានការប្រែប្រួលក្នុងរង្វង់ប្រមាណ ១ភាគរយប៉ុណ្ណោះ ដែលកត្តាទាំងនេះបានជួយដល់សម្ពោធអតិផរណាក្នុងស្រុក៕