Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ខេត្តកំពង់ឆ្នាំង មានទំហំសេដ្ឋកិច្ចជាង ៩០០លានដុល្លារ ស្មើ ៣.៤ភាគរយ នៃសេដ្ឋកិច្ចជាតិ

Media LNN | Jul 11, 2023
ខេត្តកំពង់ឆ្នាំង មានទំហំសេដ្ឋកិច្ចជាង ៩០០លានដុល្លារ ស្មើ ៣.៤ភាគរយ នៃសេដ្ឋកិច្ចជាតិ
Clinic narith

 

សេដ្ឋកិច្ចខេត្តកំពង់ឆ្នាំង មានទំហំប្រមាណ ៩១៨លានដុល្លារ ស្មើ ៣.៤ភាគរយ នៃសេដ្ឋកិច្ចជាតិ។ ក្នុងនោះ ផលិតផលសរុប GDP សម្រាប់ប្រជាជនម្នាក់ៗ មានចំនួន ១៥៦៤ដុល្លារ ក្នុងឆ្នាំ ២០២២។ នេះបើតាម​ការបញ្ជាក់របស់លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង ក្នុងព្រះរាជពិធីរុក្ខទិវា ៩ កក្កដា ឆ្នាំ ២០២៣ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ថ្លែងក្នុងពិធីនេះ លោកអភិបាលខេត្ត បានឱ្យដឹងទៀតថា បច្ចុប្បន្ននេះ ខេត្តកំពង់ឆ្នាំង មានរោងចក្រសហគ្រាស​ធុនធំចំនួន ២៨ រោងចក្រធុនតូច និងធម្យមចំនួន ២១៦០ មូលដ្ឋាន និងសិប្បកម្មធុនតូចជាច្រើន ដែលអាចផ្តល់​ការងារចំនួនជាង ៥ម៉ឺនាក់ ដល់ពលរដ្ឋនៅក្នុងខេត្ត។

លោក លោក ស៊ុន សុវណ្ណារិទ្ធ បានគូសបញ្ជាក់ថា តាមរយៈកំណើននេះ បានចូលរួមចំណែកយ៉ាងល្អ​ប្រសើរសម្រាប់ជីវ​ភាពរស់នៅរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងពន្លឿនកំណើនសេដ្ឋកិច្ច នៅក្នុងខេត្តផងដែរ។

 

ក្រៅពីខេត្តកំពង់ឆ្នាំង ខេត្តដែលមានកំណើនសេដ្ឋកិច្ចល្អ និងទាក់ទាញបានវិនិយោគច្រើនផ្នែកវិស័យរោងចក្រ សហគ្រាស​ រួមមាន ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ កណ្តាល និងរាជធានីភ្នំពេញ ជាដើម។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងនាពេលថ្មីៗនេះថា អភិបាលខេត្តខ្លះឆ្លាត ខិតខំកសាង​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីទាញយកអ្នកវិនិយោគ ឱ្យចូលទៅអភិវឌ្ឍនៅក្នុងខេត្តរបស់ខ្លួន។ សម្តេចតេជោ បានសង្កត់​ធ្ងន់ថា មានអ្នកវិនិយោគកាន់តែច្រើន ការអភិវឌ្ឍប្រទេសកាន់តែរីកចម្រើនលឿន៕