Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កម្ពុជា គ្រោងពង្រីកការទូទាត់ឆ្លងដែន​ទៅកាន់ប្រទេសចិន នៅចុងឆ្នាំ២០២៣ខាងមុខ

Media LNN | Jul 11, 2023
កម្ពុជា គ្រោងពង្រីកការទូទាត់ឆ្លងដែន​ទៅកាន់ប្រទេសចិន នៅចុងឆ្នាំ២០២៣ខាងមុខ
Clinic narith

ការទូទាត់ឆ្លងដែនរបស់កម្ពុជា ទៅកាន់ប្រទេសចិននៅចុងឆ្នាំ២០២៣ ខាងមុខនេះ នឹងជួយទាក់ទាញភ្ញៀវទេសចរចិន និងជំរុញកំណើនពាណិជ្ជកម្មឆ្លងដែនរវាងប្រទេសទាំងពីរកាន់តែប្រសើរឡើងបន្ថែមទៀត។ថ្លែងប្រាប់អ្នកសារព័ត៍មានក្រោយពិធីចុះអនុស្សរណៈយោគយល់គ្នារវាងធនគារជាតិនៃកម្ពុជា ជាមួយក្រុមហ៊ុន​យូញៀនផេ នៅរសៀលថ្ងៃទី១០កក្កដានេះ លោក ស្រីបណ្ឌិត  ជាសិរី ទេសាភិបាលរងធនគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ការចុះអនុស្សរណៈយោគយល់គ្នានេះ គឺផ្តល់ក្របខណ្ឌសហប្រតិបត្តិការរវាង យូញៀនផេ និងប្រព័ន្ធបាគង KHQR ក្នុងការទូទាត់ឆ្លងដែនរវាងប្រទេសកម្ពុជា និងចិន។photo_2023-06-12_07-46-59-54

លោកស្រីបណ្ឌិត  បានបន្តថា នៅពេលតភ្ជាប់ប្រព័ន្ធរួចរាល់ប្រជាពលរដ្ឋកម្ពុជា ដែលមានប្រមាណជាង ១០លាននាក់ មានភ្ជាប់ KHQR អាចធ្វើការទូទាត់នៅប្រទេសចិនបានតាមរយៈប្រព័ន្ធ យូញៀនផេ អាលីផេ និងវីឆាត។ ប៉ុន្តែត្រូវមាន​គណនីជាប្រាក់រៀល ទើបអាចទូទាត់បាន។ ចំណែកភ្ញៀវទេសចរចិន ឬអ្នកវិនិយោគចិន មកកំសាន្ត ឬធ្វើជំនួញ​នៅកម្ពុជា ក៏អាចទូទាត់ពីប្រាក់យ័នទៅប្រាក់រៀលបានដែរ។ ប៉ុន្តែតម្រូវឱ្យអាជីវករត្រូវមានគណនីជាប្រាក់រៀល ទើបអាចទូទាត់បានបើមានគណនីប្រាក់ដុល្លារមិនអាចទូទាត់បានទេ។

 

លោកស្រីបណ្ឌិត  បានបន្តទៀតថា ការធ្វើបែបនេះ ដើម្បីជំរុញការប្រើប្រាក់រៀលឱ្យកាន់តែប្រសើរឡើង។ ចំណែកចិន​ក៏ជំរុញការប្រើប្រាស់ប្រាក់យ័នចិនផងដែរ ពោលគឺជំរុញទាំងសងខាង។

មន្រ្តីជាន់ខ្ពស់ធនាគារជាតិ  បានរំពឹងថា ការទូទាត់ឆ្លងដែនរវាងប្រទេសកម្ពុជា និងចិននេះ គ្រោងនឹងដាក់ឱ្យប្រើ​ប្រាស់ជាផ្លូវ​ការនៅចុងឆ្នាំ២០២៣ ឬយ៉ាងយូរនៅដើមឆ្នាំ២០២៤ខាងមុខនេះ។ លោកស្រីបណ្ឌិត​សង្ឃឹមថា នៅពេល​ដំណើរការនឹងជួយសម្រួលយ៉ាងច្រើនដល់ការទូទាត់របស់ប្រជាពលរដ្ឋខ្មែរទៅកំសាន្ត ឬទៅរកស៊ីនៅប្រទេសចិន។ រីឯភ្ញៀវទេសចរចិនឬអ្នកជំនួញចិនវិញក៏មានភាពងាយស្រួលក្នុងការទូទាត់ផងដែរពិសេសវិនិយោគិនខ្មែរចិនអាចទូទាត់ជារូបិយបណ្ណរៀងៗខ្លួន ដោយខ្មែរនាំទំនិញពីចិនអាចទូទាត់ជាប្រាក់រៀលហើយចិននាំទំនិញពីខ្មែរ​ទូទាត់ជាប្រាក់យ័ន​កាត់បន្ថយហានិភ័យអត្រាប្តូរប្រាក់ខណៈពីមុនត្រូវដូរពីដុល្លារទៅជាប្រាក់រៀលឬពីដុល្លារទៅជាប្រាក់យ័នអាចប្រឈមនឹងហានិភ័យខ្ពស់ដោយសារអត្រាប្តូរប្រាក់ដុល្លារមានការឡើងចុះមិនទៀតទាត់។Joe-Biden-15-2048x1366-9

លោកស្រី បណ្ឌិត ជា សិរីបានបញ្ជាក់ថារហូតមកដល់ពេលនេះកម្ពុជាធ្វើការទូទាត់ឆ្លងដែនជាមួយប្រទេសថៃ និងវៀតណាម​ និងកំពុងរៀបចំធ្វើជាមួយប្រទេសចិន ឡាវនិងឥណ្ឌា៕