Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កំណើនសេដ្ឋកិច្ចកម្ពុជា អាចឡើងដល់ទំហំ ៥,៥ ភាគរយនៅឆ្នាំ ២០២៣ ដោយសារការស្ទុះឡើងដោយវិស័យទាំងនេះ

Media LNN | Jul 11, 2023
កំណើនសេដ្ឋកិច្ចកម្ពុជា អាចឡើងដល់ទំហំ ៥,៥ ភាគរយនៅឆ្នាំ ២០២៣ ដោយសារការស្ទុះឡើងដោយវិស័យទាំងនេះ
Clinic narith

ភ្នំពេញ៖ តាមព្យាករ កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងអត្រា ៥,៥ ភាគរយនៅឆ្នាំនេះ ដោយសារការស្ទុះងើបឡើងវិញដ៏រឹងមាំនៃវិស័យទេសចរណ៍ និងកំណើនកាន់តែខ្ពស់ក្នុងវិស័យសេវាកម្ម។នេះបើតាមបើតាម «ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ២០២៣» របស់ ADB ដែលចេញផ្សាយនៅក្នុងថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២៣កន្លងទៅ។

នៅក្នុងកំណើន៥,៥ ភាគរយនេះ បានពីការរួមចំណែកយ៉ាងខ្លាំងពីវិស័យទេសចរណ៍ដែលរំពឹងថានឹងមានកំណើន ៧,៣ ភាគរយ ទិន្នផលឧស្សាហកម្ម ៥,៨ភាគរយ ខណៈវិស័យសំណង់ត្រូវគេរំពឹងថា នឹងនៅតែយឺត ខណៈវិស័យកសិកម្មត្រូវបានព្យាករថា នឹងកើន ១,១ ភាគរយ។ដោយឡែកចំពោះទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ២០២៣ ឱ្យដឹងទៀតថា សម្ពាធអតិផរណាត្រូវបានរំពឹងថានឹងធ្លាក់ចុះមកអត្រាជាមធ្យម ៣,០ ភាគរយក្នុងឆ្នាំ ២០២៣ និង ៤,០ ភាគរយនៅក្នុងឆ្នាំ ២០២៤។

ជុំវិញការស្ទុះឡើងនៃវស័យទេសចរណ៍នេះ ត្រូវបានឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា រយៈពេល៥ខែ ដើមឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២.១៦លាននាក់ បានមកទស្សនាកម្ពុជា ហើយលោកក៏បានបង្ហាញការរំពឹងទុកថា ពេញមួយឆ្នាំ២០២៣នេះ នឹងទទួលទេសចរអន្តរជាតិប្រមាណ ៤.៥លាននាក់ និងទេសចរក្នុងស្រុកប្រមាណ១៦លាននាក់ផងដែរ ស្របពេលគ្រឹះស្ថានអង្គរក៏បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនផងដែរថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរសរុបចំនួន ៣៨៥,៧៦៩នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលចំណូលបានពីការលក់សំបុត្រនេះ មានប្រមាណជាង១៧លាន៨សែនដុល្លារអាមេរិក កើនជាង ៦ពាន់ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

ដោយឡែកពាក់ព័ន្ធវិស័យកសិកម្ម និងការនាំចេញវិញ មានក្រុមហ៊ុនជាច្រើនបានគ្រោងដាំចេកអំបូងលឿងដើម្បីនាំចេញផងដែរ ក្នុងនោះមានកសិដ្ឋានចេកអំបូងលឿង ដែលវិនិយោគដោយក្រុមហ៊ិនចិននៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម គ្រោងនឹងពង្រីកការដាំដុះដំណាំចេកបន្ថែមទៀត ដើម្បីឆ្លើយតបនឹងការកើនឡើងនៃតម្រូវការទីផ្សារក្រៅប្រទេស បន្ទាប់ពីជោគជ័យលើការដាំដុះកន្លងមកបាន ៦០០ហិកតា។
ក្នុងនោះដែរ ក្រុមហ៊ុនម៉ាកាស់ លែន ក៏បានដាំចេកអំបូងលឿងកាលពីពេលថ្មីៗនេះផងដែរ ដើម្បីនាំចេញទៅបរទេស ស្របពេលកំណើនតម្រូវការនាំចេញរបស់ដៃគូរ។ ដូចនេះដើម្បីឆ្លើយតបនឹងតម្រូវការនាំចេញយ៉ាងច្រើន ក្រុមហ៊ុនម៉ាកាស់ លែនក៏បានពុះជាឡូតិ៍ចម្ការចេកអំបូងលឿងផងដែរ ដែលមានការថែទាំ និងទទួលទិញទិន្នផលវិញសម្រាប់យកលក់នៅបរទេសផងដែរ៕