Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

គួរ​ឱ្យ​បារម្ភ​បំផុត, ​​បំណុល​សាធារណៈ​ទូទាំង​ពិភពលោក​កើន​ឡើង​ដល់៩២​ទ្រីលាន​ដុល្លារ​

Media LNN | Jul 13, 2023
គួរ​ឱ្យ​បារម្ភ​បំផុត, ​​បំណុល​សាធារណៈ​ទូទាំង​ពិភពលោក​កើន​ឡើង​ដល់៩២​ទ្រីលាន​ដុល្លារ​
Clinic narith

បំណុល​សាធារណៈ​ទូទាំង​ពិភពលោក​​​​នៅ​ពេល​ដឹង​ស្ទើរ​ស្លុត​ចិត្ត​ និង​​ហារ​និយាយ​មិន​ចេញ​​តែ​ម្ដង​។ បំណុល​​នេះ​បាន​ហក់​ឡើង​ដល់​៩២​ទ្រីលាន​ដុល្លារ​កាល​ពី​ឆ្នាំ​២០២២​​ ដោយ​សារ​រដ្ឋ​នី​មួយ​ត្រូ​វការ​ខ្ចី​លុយ​បរទេស​ទៅ​ប្រើ​ប្រាស់​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​ធំ​ៗ​របស់​ជាតិ​ ឧទាហរណ៍​ដូច​ជា​វិបត្តិ​កូវីដ១៩​។ នៅ​ក្នុង​ចំណោម​នោះ, ប្រទេស​កំពុង​អភិវឌ្ឍ​កំពុង​វ័ណ្ឌ​ក​នឹង​​បំណុល​​។​​

0a3b05d9751d289d63469106608eb42a-430រយៈ​ពេល​២​ទសវត្ស​ចុង​ក្រោយ​នេះ, ទំហំ​បំណុល​ទូទាំង​ពិភពលោក​​កើន​ឡើង​លើស​មុន​​រហូត​ដល់​ជាង​៥​ដង​។ ទំហំ​នេះ​លើស​ពី​​កម្រិត​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​នោះ​។ ទំហំ​ផលិត​ផល​ក្នុង​ស្រុក​សរុប​ ជីឌីភី កើនឡើង​ត្រឹម​តែ​បី​ដង​ប៉ុណ្ណោះ​ចាប់​​ពី​ឆ្នាំ​២០២២​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​។​​ទី​ផ្សារ​​​​មិន​ទទួល​រង​ផល​ប៉ះ​ពាល់​ទេ​។​ ប៉ុន្តែ​មនុស្ស​ទៅ​វិញ​ទេ​ដែល​ទទួល​រង​ផល​ប៉ះពាល់។ នេះ​ជា​​​អ្វី​ដែល​​​​អគ្គ​លេខា​ធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌មាន​។​

64900f2d4725a ​«​ប្រទេស​​ដែល​ក្រី​ក្រ​ខ្លាំង​មែន​ទែន​ត្រូវ​តែ​ជ្រើស​រើស​យក​ជម្រើស​ណា​១​រវាង​​សង​បំណុល​គេ​ ឬ​ចិញ្ចឹម​ប្រជា​ពល​រដ្ឋ​ខ្លួន​ឯង​»​។​​ ​ជម្រើស​មាន​តែ​១​គត់។​​ បើ​​​សង​បំណុល​គេ​, ប្រជា​ពល​រដ្ឋ​​​ត្រូវ​ដាច់​អាហារ​។​ប្រទេស​កំពុង​អភិវឌ្ឍ​ជាប់​បំណុល​បរទេស​ជិត​៣០%​នៅ​ក្នុង​បំណុល​ទាំង​៩២​ទ្រីលាន​ដុល្លារ​។ ​ក្នុង​​៣០%​​នោះ, ​គ្រាន់​តែ​​ចិន, ឥណ្ឌា និង​ប្រេស៊ីល​មាន​ចំណែក​៧០%​។ ​រឹត​តែ​ធ្ងន់​ធ្ងរ​ជាង​នេះ​​, ​ម្ចាស់​ឥណ​ទាន​អន្តរជាតិ​​ឱ្យ​ខ្ចី​មិន​គ្រប់​គ្រាន់​ និង​គិត​ការ​ប្រាក់​ខ្ពស់​។ ​​​គ្រាន់​​តែ​ការ​ប្រាក់​​​ជាង​​១០%​នៃ​បំណុល​។ ដូច្នេះ ប្រទេស​កំពុង​អភិវឌ្ឍ​ចំនួន​៥០​កំពុង​រ៉ាប់​រង​សង​ការ​ប្រាក់​របៀប​នេះ​។​ម្ចាស់​ឥណទាន​ឯក​ជន​ ដូច​ជា​អ្នក​ទិញ​មូល​ប័ត្រ​បំណុល​ ឬ​ធានាគារ​​ជា​ដើម​ ​ជា​ម្ចាស់​បំណុល​៦២%​​នៃ​​​​បំណុល​​សរុប​ដែល​ប្រទេស​កំពុង​អភិវឌ្ឍ​ជំពាក់​។ នៅ​អាហ្វ្រិក​, កម្ចី​ប្រាក់​តាម​វិធី​​នេះ​​​មាន​ចំណែក​៣០%​កាល​ពី​ឆ្នាំ​២០១០​។​ ​​​​នៅ​ឆ្នាំ​២០២១​ កម្ចី​នេះ​ហក់​ឡើង​​ដល់​៤៤%​។ រី​ឯ​អាមេរិក​ឡាទីន​​ខ្ចី​បំណុល​​តាម​វិធី​នេះ​ខ្ពស់​ជាង​គេ​​។ បំណុល​រដ្ឋាភិបាល​ហក់​ឡើង​ដល់​៧៤%​។​​ម្ចាស់​បំណុល​​គួរ​តែ​ពង្រីក​សេវា​ផ្ដល់​ឥណទាន​​ដោយ​ប្រើ​ប្រាស់​វិធាន​ការ១​​ចំនួន​​​ដូច​ជា​​កន្លង​មក​ពួក​គេ​ខ្ចី​លុយ​​ពី​​មូល​និធិ​រូបិយ​វត្ថុ​អន្តរ​ជាតិ រួច​ហើយ​យក​ទៅ​​ចង​ការ​ប្រាក់​បន្ត​ដើម្បី​​​ចំណេញ​​ក្បាល​កាក់​។ ​​​​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​យល់​ថាពួក​គេ​គួរ​​ផ្អាក​​ពី​រឿង​ចំណេញ​សិន​​។​ ​១​​ទៀត​ គួរជួយ​សម្រួល​​ប្រទេស​ដែល​កំពុង​​ទ័ល​ខ្លាំង​រឿង​បំណុល​ អាច​​​ខ្ចី​លុយ​បាន​ស្រួល​​ៗ​ផង​​។​អ្នក​សរសេរ​របាយ​ការណ៍​នេះ​យល់​ថា​គេ​គួរ​តែ​រៀប​ចំ​យន្ត​ការ​រំលស់​បំណុល​​​ ​ប៉ុន្តែ​​​​មិន​បាន​និយាយ​​ឱ្យ​​​ច្បាស់​​ថា​​ត្រូវ​ធ្វើ​តាម​វិធី​ណា​ទេ​​។ ​​សូម​ជម្រាប​ថា​​ចាប់​​ពី​ខែ​តុលា ឆ្នាំ​២០២០, ​ក្រុម​ប្រទេស​​​ជី​ម្ភៃ និង​ម្ចាស់​ឥណទាន​​បាន​អនុវត្ត​តាម​យន្ត​ការ​ដោះ​ស្រាយ​បំណុល​​​​។​ គោល​បំណងសំខាន់​​ដើម្បី​ដាក់​បញ្ចូល​សមាជិក​ដទៃ​ទៀត​ដូច​ជា​ប្រទេស​ចិន​ទៅ​ក្នុង​ការ​រំលស់​បំណុល​៕​