Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ឡាវកំពុងប្រឈមនឹងអតិផរណាដែលកំពុងកើនឡើងជាគំហុក

Media LNN | Jul 13, 2023
ឡាវកំពុងប្រឈមនឹងអតិផរណាដែលកំពុងកើនឡើងជាគំហុក
Clinic narith

មន្រ្តីជាន់ខ្ពស់ឡាវមួយរូបបាននិយាយថា រដ្ឋាភិបាលនឹងចាត់វិធានការតឹងរ៉ឹង ប្រសិនបើខ្លួនចង់ទប់ស្កាត់អត្រាអតិផរណាជាមធ្យមនៅត្រឹម ៩ភាគរយក្នុងឆ្នាំ ២០២៣នេះ។

967aec83ef58ffa0e49454cf0734c788-112

រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគឡាវ លោក ខាំជែន វង់ផូស៊ី បានប្រាប់រដ្ឋសភាថា មានហានិភ័យខ្លាំងដែលថា ប្រទេសឡាវនឹងមិនអាចសម្រេចបាននូវគោលដៅកំណត់អតិផរណានៅត្រឹម ៩ភាគរយនៅឆ្នាំនេះ ពីព្រោះតម្លៃទំនិញ និងសេវាកម្មកំពុងបន្តកើនឡើងនាពេលថ្មីៗនេះ។

អត្រាអតិផរណាបានធ្លាក់ចុះបន្តិចមកត្រឹម ៤១ភាគរយក្នុងខែមីនា ដោយបានធ្លាក់ចុះបន្ថែមទៀតដល់ ៣៩.៨៩ភាគរយក្នុងខែមេសា, ៣៨.៨៦ភាគរយក្នុងខែឧសភា និង ២៨.៨ភាគរយក្នុងខែមិថុនា ពោលគឺធ្លាក់ចុះពីកម្រិតអតិផរណាដែលបានកត់ត្រាខ្ពស់បំផុត ៤១.៣ភាគរយនៅក្នុងខែកុម្ភៈ។ ប្រភព