Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣នេះ មីយ៉ាន់ម៉ារកចំណូលបានជាង ១១៥លានដុល្លារ ពីការនាំចេញផលិតផលជលផល

Media LNN | Jul 13, 2023
ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣នេះ មីយ៉ាន់ម៉ារកចំណូលបានជាង ១១៥លានដុល្លារ ពីការនាំចេញផលិតផលជលផល
Clinic narith

ក្រសួងពាណិជ្ជកម្មមីយ៉ាន់ម៉ាបានរាយការណ៍ថា មីយ៉ាន់ម៉ារកចំណូលបាន ១១៥,២៤២លានដុល្លារ ពីការនាំចេញផលិតផលនេសាទចំនួន ៦៩.៦១២តោន ក្នុងត្រីមាសទីមួយនៃឆ្នាំសារពើពន្ធបច្ចុប្បន្ន ២០២៣-២០២៤។sbm-FXtQCHjhYS6P0BjES2XnE-21

ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មមីយ៉ាន់ម៉ា បានបង្ហាញថា ប្រាក់ចំណូលពីការនាំចេញផលិតផលជលផលនៅចន្លោះថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៣ មានចំនួន ១១៥,២៤២លានដុល្លារ តួលេខនេះបានធ្លាក់ចុះ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំសារពើពន្ធបច្ចុប្បន្ន ២០២៣-២០២៤ មានចំនួន ១៣៥,៦០៣លានដុល្លារ។ ជាមួយគ្នានេះ ប្រធាននាយកដ្ឋានជលផលមីយ៉ាម៉ា បានរំពឹងថា សម្រាប់ឆ្នាំថវិកានេះ យើងរំពឹងថា នឹងនាំចេញផលិតផលជលផលមានតម្លៃរហូតដល់ ៨០០លានដុល្លារ។ 64900f2d4725a-1photo_2019-07-08_12-18-42 (2)-1