Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កម្ពុជាកំពុងសិក្សាផ្លូវរថភ្លើងថ្មី១ខ្សែ ឆ្លងកាត់ខេត្តក្រុងចំនួន៦ ដើម្បីតភ្ជាប់ជាមួយប្រទេសវៀតណាម

Media LNN | Jul 13, 2023
កម្ពុជាកំពុងសិក្សាផ្លូវរថភ្លើងថ្មី១ខ្សែ ឆ្លងកាត់ខេត្តក្រុងចំនួន៦ ដើម្បីតភ្ជាប់ជាមួយប្រទេសវៀតណាម
Clinic narith

 

ភ្នំពេញ ៖ ឯកឧត្ដម ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា ក្រសួងកំពុងសិក្សាផ្លូវរថភ្លើងថ្មី១ខ្សែ ឆ្លងកាត់ខេត្តក្រុងចំនួន៦ ដើម្បីតភ្ជាប់ជាមួយប្រទេសវៀតណាម ក្នុងការបម្រើឱ្យវិស័យដឹកជញ្ជូន ឲ្យកាន់តែសម្បូរបែប និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា បច្ចុប្បន្នក្រសួងកំពុងសិក្សាគម្រោងផ្លូវរថភ្លើង ថ្មីមួយខ្សែ ដែលតភ្ជាប់ពីក្រុងប៉ោយបែត ទៅដល់ ក្រុងបាវិត ដោយតភ្ជាប់ជាមួយគម្រោងផ្លូវដែករបស់ វៀតណាម ខណៈគម្រោងនេះឆ្លងកាត់ខេត្ដ-ក្រុងសំខាន់ៗចំនួន៦រួមមាន ក្រុងប៉ោយប៉ែត ខេត្ដសៀមរាប ខេត្ដកំពង់ធំ ខេត្ដកំពង់ឆ្នាំង រាជធានីភ្នំពេញ និងក្រុងបាវិត ផងដែរ។ 
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តថា គម្រោងផ្លូវរថភ្លើងថ្មីមួយខ្សែ ដែលតភ្ជាប់ពីក្រុង ប៉ោយបែត ទៅដល់ ក្រុងបាវិតនេះ និងត្រូវតភ្ជាប់ជាមួយគម្រោងរបស់ប្រទេសវៀតណាម ពីទីក្រុង ហូជីមិញ មកបាវិត ម៉ុកបាយ ដើម្បីបម្រើឱ្យវិស័យដឹកជញ្ជូនកាន់តែសម្បូរបែប ជំរុញកំណើនសេដ្ឋកិច្ច សង្គម កម្ពុជាឱ្យកាន់តែរីកចម្រើន បង្កើនប្រាក់ចំណូលនិងលើកកម្ពស់ជីវភាពប្រជាជន។
សំឡេង « យើងក៏មានគម្រោងសិក្សាផ្លូវដែកថ្មី មួយគឺពីប៉ោយប៉ែត មកសៀមរាប សៀមរាបមកកំពង់ធំ កំពង់ធំមកកំពង់ឆ្នាំង កំពង់ឆ្នាំងមកភ្នំពេញ ភ្នំពេញទៅបាវិត ដើម្បីតភ្ជាប់ជាមួយនិងគម្រោងរបស់ប្រទេស វៀតណាម ដែលគេត្រៀមនឹងធ្វើពីទីក្រុងហូជីមីញ មកបាវិត ម៉ុកបាយ ដើម្បីតភ្ជាប់ជាមួយផ្លូវរទេះភ្លើង កម្ពុជាយើង។ នេះជាគម្រោងក្នុងការសិក្សានិងរកថវិកាមកកសាង »។
គួរជម្រាបផងដែរថា ផ្លូវដែក ដែលមានស្រាប់ ក្នុងប្រទេសកម្ពុជាមាន ២ ខ្សែ។ ខ្សែទី១-ភ្នំពេញ ទៅ ប៉ោយប៉ែត ជាប់ព្រំដែនប្រទេសថៃ ប្រវែង ៣៨៦ គីឡូម៉ែត្រ ត្រូវបានសាងសង់ឡើងពីឆ្នាំ១៩២៩ ដល់ឆ្នាំ ១៩៤២ និងខ្សែទី២- ពីភ្នំពេញ ទៅកំពង់ផែសមុទ្រក្រុងព្រះសីហនុ ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និងខេត្តកំពត មានចម្ងាយចំនួន ២៦៦ គីឡូម៉ែត្រ ត្រូវបានសាងសង់ពីឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៦៩។
  ក្រោយឆ្នាំ១៩៧០ ផ្លូវដែកទាំងពីរខ្សែនេះ មានសភាពចាស់ទ្រុឌទ្រោម និងត្រូវបានបំផ្លាញដោយ សង្គ្រាមរ៉ាំរ៉ៃ ពិសេសក្រុមខ្មែរក្រហម បានពួនស្ទាក់បាញ់កម្ទេចជាញឹកញាប់ កាលពីមុនឆ្នាំ១៩៩៧។
  មុនឆ្នាំ២០១០ រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងសម្បទានជាមួយក្រុមហ៊ុន Toll Holding របស់ប្រទេសអូស្ត្រាលី សម្រាប់ការធ្វើអាជីវកម្មលើផ្លូវដែក។ មានន័យថា ក្រុមហ៊ុនអូស្ត្រាលីនេះ មានភារកិច្ចធ្វើអាជីវកម្មលើផ្លូវដែក និងជួសជុលថែទាំ ក្នុងរយៈពេល ៣០ ឆ្នាំ។ ក្រោយមក ក្រុមហ៊ុន វិនិយោគលើផ្លូវរថភ្លើងនេះ បានប្តូរមកជាក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ កម្ពុជា (RRC) របស់អ្នកឧកញ៉ា គិត ម៉េង រហូតដល់សព្វថ្ងៃ។
  ការស្តារផ្លូវដែកនៅកម្ពុជាឡើងវិញនោះ ដើម្បីភ្ជាប់ជាមួយផ្លូវដែកប្រទេសថៃ និងបន្តទៅកាន់ ប្រទេស វៀតណាម នៅក្នុងគម្រោងផ្លូវដែកអាស៊ាន។ នោះគឺគម្រោងផ្លូវដែកសិង្ហបុរី-គុនមិញ ( SKRL ) ដែលត្រូវឆ្លងកាត់ពីប្រទេសសិង្ហបូរី ម៉ាឡេស៊ី ថៃ កម្ពុជា វៀតណាម និងគុនមិញ ប្រទេសចិន៕photo_2023-07-13_08-35-09photo_2023-07-13_08-35-07photo_2023-07-13_08-35-07 (4)photo_2023-07-13_08-35-07 (3)photo_2023-07-13_08-35-07 (2)