Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ថៃ ដាក់គោលដៅទេសចរជាង ៦៨ លាននាក់នៅឆ្នាំ ២០២៨

Media LNN | Jul 13, 2023
ថៃ ដាក់គោលដៅទេសចរជាង ៦៨ លាននាក់នៅឆ្នាំ ២០២៨
Clinic narith

អាជ្ញាធរទេសចរណ៍ថៃ (TAT) បានកំណត់គោលដៅប្រកបដោយមហិច្ឆតាក្នុងការស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ៦៨.៥ លាននាក់នៅឆ្នាំ ២០២៨ ដែលនឹងបង្កើតប្រាក់ចំណូលសរុបប្រមាណ ១៦២ ពាន់លានដុល្លារស្មើនឹង ២៥ ភាគរយនៃផលិតផលក្នុងស្រុកសរុប​(GDP) ។photo_2019-07-08_12-18-42 (2)-2

ទន្ទឹមនោះ ថៃក៏កំពុងតែរៀបចំផែនការទីផ្សារសម្រាប់វិស័យទេសចរណ៍នៅឆ្នាំ ២០២៥ ផងដែរដែលរំពឹងថា នឹងបង្កើតប្រាក់ចំណូលសរុបចំនួន ៨៩ ពាន់លានដុល្លារ ស្មើនឹង ១៦ ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស ។ ដោយក្នុងនោះ មាន ៧៤ ភាគរយ ស្មើនឹង ៦៦ ពាន់លានដុល្លារបានពីភ្ញៀវអន្តរជាតិ និង ២៦ ភាគរយស្មើនឹង ២៣ ពាន់លានដុល្លារ បានមកពីអ្នកទេសចរក្នុងស្រុក ។

ស្របពេលជាមួយគ្នានេះ អាជ្ញាធរទេសចរណ៍ថៃបានលើកឡើងទៀតថា ២០២៥ នឹងក្លាយជាឆ្នាំចាប់ផ្តើមដំណាក់កាលភាពធន់នៃឧស្សាហកម្មទេសចរណ៍ឲ្យងើបឡើងវិញ និងរីកចម្រើនជាបន្តបន្ទាប់ រហូតរក្សាកំណើននៃប្រាក់ចំណូលទេចរណ៍ដល់ឆ្នាំ ២០២៨ ។

 

ទោះយ៉ាងណាក៏ដោយ អភិបាលនៃអាជ្ញាធរទេសចរណ៍ថៃ (TAT) លោក Yuthasak Supasorn បានប្រាប់ថា ការប្រកួតប្រជែងលើវិស័យទេសចរណ៍ក៏នឹងកាន់តែខ្លាំងឡើងៗផងដែរ ដោយសារតែ​ប្រទេសនៅក្នុងតំបន់ ក៏កំពុងដាក់ចេញផែនការ​ទេសចរណ៍ដូចគ្នា ៕