Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

រដ្ឋាភិបាលប្រមូលចំណូលថ្នាក់ជាតិសម្រេចបាន ១០ ៩២៩ ប៊ីលានរៀល

Media LNN | Jul 17, 2023
រដ្ឋាភិបាលប្រមូលចំណូលថ្នាក់ជាតិសម្រេចបាន ១០ ៩២៩ ប៊ីលានរៀល
Clinic narith

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលប្រមូលចំណូលសរុបថ្នាក់ជាតិ ក្នុងរយៈពេល៥ខែឆ្នាំ ២០២៣ នេះ សម្រេចបានចំនួនប្រមាណ ១០ ៩២៩ ប៊ីលាន រៀល ខណៈការអនុវត្តចំណាយសរុបថ្នាក់ជាតិ មានចំនួន ១១ ៥០៩ ប៊ីលានរៀល បានធ្វើឲ្យថវិកាជាតិមានឱនភាពសរុប ៥៧៩ ប៊ីលានរៀល។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ក្នុងខែ ឧសភា ឆ្នាំ ២០២៣ នេះ ក្នុងរយៈពេល ៥ខែ នេះ ចំពោះការប្រមូលចំណូលពន្ធ សម្រេចបានប្រមាណជាង ១០ ១២៨ ប៊ីលាន រៀល ក្នុងនោះការប្រមូលចំណូលពន្ធក្នុងស្រុក សម្រេចបាន ៩ ១៧៤ ប៊ីលានរៀល, ចំណូលលើការធ្វើពាណិជ្ជកម្មក្រៅប្រទេសប្រមូលបានជាង ៩៥៤ ប៊ីលានរៀល។ ក្រៅពីនេះ រដ្ឋបានប្រមូលមិនមែនសារពើរពន្ធ បានចំនួនប្រមាណជាង ៧៨៣ ប៊ីលានរៀល និងការ ចំណូលលើមូលធនប្រមូលបាន ១៧ ប៊ីលានរៀលផងដែរ។

ការប្រមូលចំណូលសរុបថ្នាក់ជាតិ សម្រេចបាន ១ ៧៩២ ប៊ីលានរៀល ស្មើជជិត ៧ ភាគរយ នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៣ ក្នុងនោះចំពោះ ចំណាយរដ្ឋបានអនុវត្តលើថវិកាសរុប ចំនួន ២ ៨២២ ប៊ីលានរៀល ស្មើជាង ៨ ភាគរយ នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៣, ជាលទ្ធផល ក្នុងខែ ឧសភា នេះ ការអនុវត្តថវិការដ្ឋមានឱនភាព ១ ០២៩ ប៊ីលានរៀល៕