Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំរបស់ ចិន ខាតលុយ ៨១ ពាន់លានដុលា្លរក្នុងពេល ២ ឆ្នាំ

Media LNN | Jul 19, 2023
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំរបស់ ចិន ខាតលុយ ៨១ ពាន់លានដុលា្លរក្នុងពេល ២ ឆ្នាំ
Clinic narith

បញ្ហាជាប់គាំងអចលនទ្រព្យនៅក្នុងប្រទេសចិន ​នាំឲ្យក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំជាងគេរបស់ចិន Evergrande ខាតលុយជាង ៨១ ពាន់លានដុល្លារក្នុងរយៈពេល​ ២ ឆ្នាំចុងក្រោយនេះ ។Evergrande បានធ្លាក់ខ្លួនជំពាក់បំណុលយ៉ាងច្រើន ដោយសារតែវិបត្តិអចលនទ្រព្យធ្លាក់ចុះខ្លាំងនៅចិនកាលពីចុងឆ្នាំ ២០២១ ហើយក្រុមហ៊ុនថែមទាំងបានប្រកាសពីកម្មវិធីរៀបចំរចនាសម្ព័ន្ធបំណុលដ៏ធំបំផុតរបស់ប្រទេសក្នុងខែមីនា ដើម្បីព្យាយាមបញ្ចប់គម្រោង រួចសងអ្នកផ្កត់ផ្គង់​ និងម្ចាស់កម្ចីជាដើម ។

យោងតាមទិន្នន័យរបស់ក្រុមហ៊ុន Evergrande បានឲ្យដឹងថា ក្រុមហ៊ុនបានខាតបង់ ៦៦.៣៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ និង ១៤.៧៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ ដោយសារតែលទ្ធផលនៃវិស័យអចលនទ្រព្យ ការប្រគល់ដីមកវិញ ការខាតបង់លើទ្រព្យសកម្ម និងការចំណាយហិរញ្ញវត្ថុជាដើម ។ពាក់ព័ន្ធនឹងបញ្ហាបំណុលដ៏ច្រើនសន្ធឹកសន្ធាប់របស់ Evergrande ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដែរ បានក្លាយទៅជាប្រភពនៃការព្រួយបារម្ភយ៉ាងខ្លាំងអំពីវិស័យអចលនទ្រព្យ ដែលជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចចិន ។

ស្របពេលជាមួយគ្នានេះ យោងតាមរយៈក្រុមហ៊ុន JPMorgan បានប៉ាន់ប្រមាណថា អ្នកអភិវឌ្ឍន៍អចលនទ្រព្យប្រហែល ៥០ បានខកខានលើមូលបត្របំណុលក្រៅប្រទេសចំនួន ១០០ ពាន់លានដុល្លារក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ខណៈមនុស្សជាច្រើននាក់ទៀត ក៏ត្រូវបានផ្អាកពីការជួញដូរនៅផ្សារហ៊ុនហុងកុងផងដែរ ៕​