Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

​ក្រសួងការងារ​ព្រមាន​ចាត់វិធានការ​ម្ចាស់​ក្រុមហ៊ុន​មិន​អនុញ្ញាត​ឱ្យ​កម្មករ​ឈប់​សម្រាក​ដើម្បី​ចូលរួម​បោះឆ្នោត​

Media LNN | Jul 20, 2023
​ក្រសួងការងារ​ព្រមាន​ចាត់វិធានការ​ម្ចាស់​ក្រុមហ៊ុន​មិន​អនុញ្ញាត​ឱ្យ​កម្មករ​ឈប់​សម្រាក​ដើម្បី​ចូលរួម​បោះឆ្នោត​
Clinic narith

ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ព្រមាន​ចាត​់វិធានការ​ច្បាប់​ចំពោះ​ម្ចាស់ក្រុមហ៊ុន​ ​ឬ​ម្ចាស់​អាជីវកម្ម​ទាំង​ឡាយ​ណា​ដែល​មិន​អនុញ្ញាត​ឱ្យ​កម្មករ​និយោជិត​របស់​ខ្លួន​បាន​ឈប់​សម្រាក​ ​ដើម្បី​ចូល​រួម​បោះ​ឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ​ ​នីតិកាល​ទី​៧​ ​នៃ​រដ្ឋសភា​។​

​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ជូន​ដំណឹង​កាល​ពី​ថ្ងៃអង្គារ​ថា​ ​ម្ចាស់​ឬ​នាយក​រោងចក្រ​ ​សហគ្រាស​ ​គ្រឹះស្ថាន​ ​ដែល​ស្ថិត​ក្នុង​ដែន​អនុវត្ត​នៃ​ច្បាប់​ស្តីពី​ការងារ​ ​រួម​មាន​សិប្បកម្ម​ ​ក្រុមហ៊ុន​ ​សណ្ឋាគារ​ ​ភោជនីយដ្ឋាន​ ​ក្លឹប​ក​ម្សាន្ត ​កា​ស៊ី​ណូ ​ផ្សារ​ទំនើប​ ​និង​គ្រប់​អាជីវកម្ម​ទាំងអស់​ត្រូវតែ​អនុញ្ញាត​ឱ្យ​កម្មករ​និយោជិត​ ​បាន​ឈប់​សម្រាក​ពី​ការងារ​ចំនួន​៣​ថ្ងៃ​ជា​កំហិត​ ​ដើម្បី​ពួកគេ​បាន​ចូល​រួម​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ ​នីតិកាល​ទី​៧​ ​នៃ​រដ្ឋសភា​ ​ដែល​នឹង​ប្រព្រឹត្តទៅ​ន​ៅ​ថ្ងៃ​ទី​២​៣​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​។​ក្រសួង​បាន​បញ្ជាក់​ថា​ ​កាលបរិច្ឆេទ​សម្រាប់​កម្មករ​និយោជិត​ឈប់​សម្រាក​ដើម្បី​ទៅ​ចូលរួម​បោះឆ្នោត​ ​គឺ​នៅ​ថ្ងៃ​ទី​២​២​ ​ដល់​ថ្ងៃ​ទី​២​៤​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​ ​ដោយ​រក្សា​ប្រាក់​ឈ្នួល​និង​អត្ថប្រយោជន៍​ផ្សេងៗ​នៅ​ដដែល​។​

​លោក​ អុិត ​សំ​ហេង​ ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ថា​ ​ក្រុម​អធិការ​ការងារ​ថ្នាក់​ក្រសួង​ ​និង​ថ្នាក់​មន្ទីរ​រាជធានី​ខេត្ត​ទាំង​អស់​នឹង​ចុះ​ត្រួតពិនិត្យ​ការ​អនុវត្ត​កាតព្វកិច្ច​ឈប់​សម្រាក​នេះ​យ៉ាង​ម៉ឺងម៉ាត់​។​

​លោក​ព្រមាន​ថា​៖​ ​«​ក្នុង​ករណី​រក​ឃើញ​ការ​បំពាន​កាតព្វកិច្ច​នេះ​ ​ត្រូវ​ចាត់វិធានការ​តាម​ច្បាប់ជាធរមាន​»​។​

 
 

​ជាមួយគ្នា​នេះ​លោក​បាន​ណែនាំ​ដល់​កម្មករ​និយោជិត​ថា​ ​បើ​មានការ​ហាមប្រាម​ត្រូវ​ផ្ដល់​ព័ត៌មាន​មក​ក្រសួង​ជាបន្ទាន់​តាមរយៈ​តេឡេក្រាម​ ​h​t​t​p​s://t.me/​Khmer​Worker​Chat​ ​ឬ​ខ្សែ​ទូរសព្ទ​បន្ទាន់​១​២​៩​៧​។​

លោក​ ​ហេង​ ​សួរ​ ​អ្នក​នាំ​ពាក្យ​ក្រសួងការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ ​មិន​អាច​ទាក់​ទង​សំុ​ការ​​បញ្ជាក់​បន្ថែម​លើ​ករណី​នេះ​បានទេ​ពីម្សិលមិញ​។​

​អ្នកស្រី​ ​យ៉ាង​ ​សុភ​័ណ្ឌ ​ប្រធាន​សហភាព​សហជីព​កម្ពុជា​ ​បាន​លើក​ឡើង​ថា​ ​នេះ​ជា​ការ​ត្រឹមត្រូវ​ហើយ​ ​ព្រោះ​វា​ជា​ច្បាប់​របស់​ប្រទេស​។​ ​ដូច្នេះ​ច្បាប់​បាន​អនុញ្ញាត​ដល់​កម្មករ​និយោជិត​ឈប់​សម្រាក​ ​ដើម្បី​បាន​ទៅ​ចូលរួម​បោះឆ្នោត​ ​ហើយ​ម្ចាស់ក្រុមហ៊ុន​ទាំង​អស់​ត្រូវ​តែ​គោរព​តាម​ច្បាប់​របស់​ប្រទេស​ ​ទោះ​ម្ចាស់ក្រុមហ៊ុន​ជា​ជនជាតិ​អ្វី​ក៏ដោយ​ ​គឺ​ត្រូវតែ​គោរព​តាម​ច្បាប់​ប្រទេស​ ​ហើយ​អនុញ្ញាត​ឱ្យ​បុគ្គលិក​របស់​ខ្លួន​ឈប់​សម្រាក​ដើម្បី​ទៅ​ចូលរួម​បោះឆ្នោត​។​

​អ្នកស្រី​បញ្ជាក់​ថា​ ​ប្រសិនបើ​ពួកគេ​មិន​គោរព​តាម​ច្បាប់​ប្រទេស​កម្ពុជា​ទេ​ ​ក្រសួង​មាន​សម​ត្ថិ​កិច្ច​ត្រូវតែ​ចាត់វិធានការ​លើ​ម្ចាស់ក្រុមហ៊ុន​នោះ​ទៅ​តាម​ច្បាប់​។​

​អ្នកស្រី​បន្ត​ថា​ ​ក្នុង​ករណី​ច្បាប់​អនុញ្ញាត​ឱ្យ​កម្មករ​និយោជិត​ឈប់​សម្រាក​ដើម្បី​ទៅ​ចូលរួម​បោះឆ្នោត​ ​ប៉ុន្តែ​ពួកគេ​ឈប់​ ​ហើយ​មិនទៅ​ចូលរួម​បោះឆ្នោត​ ​នោះ​ជា​សិទ្ធិ​របស់​ពួកគេ​។​ ​ទោះជាយ៉ាងណា​កម្មករ​និយោជិត​ទាំង​អស់​ដែល​បាន​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​គប្បី​នាំគ្នា​ទ​ៅ​បោះឆ្នោត​។​

​អ្នក​ស្រី​​និយាយ​ថា​៖​ ​«​បើ​គោលការណ៍​អនុញ្ញាត​ឱ្យ​ឈប់​សម្រាក​ដើម្បី​ទៅ​បោះឆ្នោត​ ​យើង​ត្រូវ​នាំ​គ្នា​ទៅ​បោះឆ្នោត​។​ ​ប្រសិន​បើ​ពួក​គេ​ទៅ​បោះឆ្នោត​ឬ​មិន​បោះ​ឆ្នោត​ ​ជា​សិទ្ធិ​របស់​បុគ្គល​នីមួយៗ​»​។​

​អ្នកស្រី​បញ្ជាក់​ថា​៖​ ​«​ក្នុង​ករណី​ច្បាប់​អនុញ្ញាត​ឱ្យ​ឈប់​សម្រាក​ដើម្បី​ចូលរួម​បោះឆ្នោត​ ​ហើយ​បើ​ក្រុមហ៊ុន​បញ្ឈប់​បុគ្គលិក​ដែល​មិន​ទៅ​បោះឆ្នោត​ ​នោះ​ជាកាតព្វកិច្ច​ឬ​គោលការណ៍​របស់​ក្រុមហ៊ុន​នីមួយៗ​»​។​

​អ្នកស្រី​បន្ថែម​ថា​ ​ដោយ​ឡែក​សម្រាប់​ស្ថាប័ន​ព័ត៌មាន​ឬ​អង្គភាព​កងកម្លាំង​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ​ក្នុងកំលុង​ពេល​បោះ​ឆ្នោះ ​ពួក​គេ​មាន​កាតព្វកិច្ចធ្វើ​សេចក្ដីរាយការណ៍​ព័ត៌មាន​ ​ក៏ដូចជា​កង​កម្លាំង​រក្សា​សណ្ដាប់​ធ្នាប់​សាធារណៈ​គួរ​តែ​ទៅ​ធ្វើ​សេចក​្ដីរាយការណ៍​នៅ​មណ្ឌល​ដែល​ខ្លួន​មាន​ឈ្មោះ​បោះឆ្នោត​។​ ​ដូច្នេះ​ពួក​គេ​គោរព​បាន​នូវ​ការបោះឆ្នោត​និង​គោរព​បាន​នូវក​ាតព្វកិច្ចការ​ងារ​របស់​ខ្លួន​។​

​សូម​ជម្រាប​ជូន​ថា​ ​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​ ​នីតិកាល​ទី​៧​ ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​២៣​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​ ​ដែល​មាន​ប្រជាពលរដ្ឋ​សរុប​ ​
៩​ ​៧​១​០​ ​៦​៥​៥​នាក់​ ​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ ​នៅ​តាម​ការិយាល័យ​បោះឆ្នោត​សរុប​ចំនួន​ ​២​៣​ ៧៨៩​ ​នៅ​ទូទាំង​ប្រទេស​។​

​បក្ស​នយោបាយ​ ​ដែល​មានឈ្មោះ​ចូលរួម​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ ​សរុប​មាន​ចំនួន​១​៨​ ​គណបក្ស​ ​ខណៈ​គណបក្ស​ភ្លើង​ទៀន​ ​ដែល​ជា​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​ត្រូវ​បាន​អាក​់ខាន​ចូលរួម​បោះ​ឆ្នោត​ ​ដោយសារ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (​គ​.​ជ​.​ប​) ​អះអាង​ថា​ ​ខ្វះខាត​នីតិវិធី​មួយ​ចំនួន​៕​