Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជិត១៨លានដុល្លារ នៅឆមាសទី១ ឆ្នាំនេះ

Media LNN | Jul 22, 2023
កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជិត១៨លានដុល្លារ នៅឆមាសទី១ ឆ្នាំនេះ
Clinic narith

 

 

ភ្នំពេញ)៖ ឆមាសទី១ ឆ្នាំ២០២៣នេះ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានចំនួន ១៧,៩២៥,០៥៦ដុល្លារ ថយចុះ១៩% បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២២ មានចំនួន ២២,២៦២,២៧២ដុល្លារ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់កំពង់ផែស្វយ័តភ្នំពេញ។

សេចក្ដីប្រកាសព័ត៌មាននេះ បានបញ្ជាក់ថា ប្រភពចំណូល របស់កំពង់ផែស្វយ័តភ្នំពេញ ដែលទទួលបាន នៅឆមាសទី១ ឆ្នាំ២០២៣នេះ រួមមាន៖

* ទី១៖ ចំណូលពីប្រតិបត្តិការផែ មានចំនួន១៣,៥៦០,៣៤៣ដុល្លារ។

* ទី២៖ ចំណូលបានពីអាជ្ញាធរផែ មានចំនួន ២,២៦៦,២៣៤ដុល្លារ។

* ទី៣៖ ចំណូលបានពីសេវាកម្មផ្សេងៗ មានចំនួន ៤៩៧,១៩១ដុល្លារ។

* ទី៤៖ ចំណូលផ្សេងៗ មានចំនួន ១,៦០១,២៨៨ដុល្លារ។

ចំពោះលទ្ធផលការងារអាជីវកម្ម សេវាកម្ម អនុវត្ដសម្រាប់ឆមាសទី១ ឆ្នាំ២០២៣ របស់កំពង់ផែស្វយ័តភ្នំពេញ រួមមាន៖

ទី១៖ ទំនិញ-ប្រេងឥន្ធនៈ មានចំនួន២,០៥៩,៣១២តោន ថយចុះ២.១៥% បើប្រៀបធៀបរយៈពេលដូចគ្នា នៅឆ្នាំ២០២២ ចំនួន២,១០៤,៦៣៣តោន។

ទី២៖ នាវាផ្ទុកទំនិញឆ្លងកាត់ មានចំនួន២,២៧៧ជើង កើនឡើង៧.២០ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា នៅឆ្នាំ២០២២ ចំនួន២,១២៤ជើង។

ទី៣៖ បរិមាណកុងតឺន័រ មានចំនួន ១៧៧,០៩៧ធីអ៊ីយូ ថយចុះ១៥.៣៤ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា នៅឆ្នាំ២០២២ ចំនួន២០៩,១៧៦ធីអ៊ីយូ។

ទី៤៖ នាវាទេសចរណ៍ មានចំនួន២៥១ជើង កើនឡើង២៥១ភាគរយ។

ទី៥៖ បរិមាណអ្នកដំណើរ មានចំនួន១០,៥១៨នាក់ កើនឡើង១០,៥១៨ភាគរយ។

សូមបញ្ជាក់ថា នៅឆ្នាំ២០២២ កំពង់ផែស្វយ័តភ្នំពេញ ទទួលបាននូវប្រាក់ចំណេញ ចំនួនជាង១៤លានដុល្លារអាមេរិក (១៤.៣១៣.២៨៣ដុល្លារ) ដែលអនុវត្តបានលើសផែនការ ឆ្នាំ២០២២ ចំនួន១ភាគរយ និងកើនឡើងចំនួន១៣ភាគរយ ធៀបនឹងការអនុវត្តឆ្នាំ២០២១៕
fn-2023-07-22-12-46-04-1fn-2023-07-22-12-46-04-2fn-2023-07-22-12-46-05-3