Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កម្ពុជា-អូស្ត្រាលី មានទំហំពាណិជ្ជកម្មទ្វេភាគីជិត ២៦០លានដុល្លារ

Media LNN | Jul 25, 2023
កម្ពុជា-អូស្ត្រាលី មានទំហំពាណិជ្ជកម្មទ្វេភាគីជិត ២៦០លានដុល្លារ
Clinic narith

នៅក្នុងឆមាសទី១ ឆ្នាំ ២០២៣នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអូស្រ្តាលីសម្រេចបានប្រមាណជាង ២៥៨​លានដុល្លារ ដែលចំនួននេះ ធៀបនឹងឆ្នាំ ២០២២ មានទំហំប្រហាក់ប្រហែលគ្នា។ នេះបើយោងតាម​របាយ​ការណ៍​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។របាយការណ៍ដដែលបានឱ្យដឹងថា រយៈពេល ៦ខែ ពោលគឺចាប់ពីខែ មករា ដល់ខែ មិថុនា ឆ្នាំ ២០២៣ ការនាំចេញ​របស់កម្ពុជា ទៅអូស្រ្តាលី មានតម្លៃជាង ១៨០លានដុល្លារ និងការនាំចូលមកវិញ​មានចំនួនជាង ៧៧លានដុល្លារ​អាមេរិក។64900f2d4725a-13

ក្នុងដំណើរទៅបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅអូស្រ្តាលី អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា លឹម ហេង បានលើកឡើងកាលពីខែ ឧសភា ឆ្នាំ ២០២៣ថា អូស្រ្តាលីមានតម្រូវការលើផលិតផល​ច្រើនប្រភេទ រួមមាន វាយណភណ្ឌ ឧបករណ៍អគ្គិសនី គ្រឿងបង្គុំផ្សេងៗ ជាពិសេសផលិតផលកសិកម្មចំនួន ៩ប្រភេទ​ ដូចជា ផ្លែប័រ ម្ទេស ល្ង ដំឡូងជ្វា មៀន ស្វាយ ស្វាយចន្ទី ស្ករត្នោត និង​ចំណិត​ចេក​ក្រៀម​ ដែលបានសិក្សាដោយកម្មវិធី​ចង្វាក់​តម្លៃ​កសិកម្ម​កម្ពុជា-អូស្ដ្រាលី​ (CAVAC) ដែលជាឱកាសសម្រាប់ពាណិជ្ជករកម្ពុជានាំចេញទៅអូស្រ្តាលី។​​​ ហើយអូស្រ្តាលី ក៏បានចាប់អារម្មណ៍ក្នុងការនាំចេញសម្ភារៈ និងម្ហូបអាហារផ្សេងៗមកកម្ពុជាផងដែរ។photo_2023-06-15_09-12-44-21

 

 

នាឱកាសចុះទស្សនកិច្ច ទៅកាន់តំបន់ឧស្សាហកម្ម កសិដ្ឋានមួយចំនួននៅអូស្រ្តាលី និងបានជួបពាណិជ្ជករអូស្ត្រាលី​ផងនោះ អ្នកឧកញ៉ា លឹម ហេង រំពឹងថា ការនាំចេញនាំចូលរវាងប្រទេសទាំងពីរ នឹងកាន់តែមានភាពល្អប្រសើរឡើង​​។ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបាន គូសបញ្ជាក់ថា កម្ពុជា-អូស្រ្តាលី នឹងបង្កើនការធ្វើពាណិជ្ជកម្ម តាមរយៈ​កិច្ចព្រមព្រៀង RCEP ឱ្យកាន់តែមានប្រសិទ្ធ​ភាព​ បន្ទាប់ពីកិច្ចព្រម​ព្រៀងនេះ បានដាក់ឱ្យអនុវត្តអស់រយៈពេលជាង ១ឆ្នាំមកនេះ។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២២កន្លងទៅនេះ ទំហំពាណិជ្ជកម្ម ទ្វេភាគីរវាងកម្ពុជានិងអូស្ត្រាលី បានកើនឡើងជាលំដាប់​ពីចំនួន២០៥លានដុល្លារ ក្នុងឆ្នាំ២០១៩ ដល់៥២៣លានដុល្លារ ក្នុងឆ្នាំ២០២២។ នេះជាការលើកឡើង​របស់លោក​ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងជំនួបជាមួយលោក Justin Kevin Whyatt ឯកអគ្គរដ្ឋទូតអូស្រ្តាលីថ្មីប្រចាំកម្ពុជា កាលពីខែមីនា ឆ្នាំ២០២៣៕64900f2d4725a-12