Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ការដោះដូរទំនិញរវាងកម្ពុជា និងអាស៊ានមានទឹកប្រាក់ជាង ៧ពាន់លានដុល្លារ

Media LNN | Jul 25, 2023
ការដោះដូរទំនិញរវាងកម្ពុជា និងអាស៊ានមានទឹកប្រាក់ជាង ៧ពាន់លានដុល្លារ
Clinic narith

ភ្នំពេញ៖ យោង​តាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម បានបង្ហាញថា​ ក្នុងឆមាសទី១​ ឆ្នាំ២០២៣នេះ​ ការដោះដូរ​ពាណិជ្ជ​​កម្ម​សរុប​របស់​កម្ពុ​ជា​ ជាមួយ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​សម្រេច​បាន​ជាង ៧,១ ពាន់​​លាន​ដុល្លារ​ ​រួមចំណែកប្រមាណ ៣០ភាគរយ​នៃទំហំពាណិជ្ជអន្តរជាតិសរុប។

របាយការណ៍ដដែល​ បានគូសបញ្ជាក់ថា​ ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​កម្ពុជា​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​​ បាន​ធ្លាក់ចុះ ១៧ ភាគរយ ​នៅ​ក្នុង​ឆមាស​ទី​១ ​។ ​ចាប់ពី​ខែមករា ដល់ខែមិថុនា ការនាំចេញ​សរុប​របស់​កម្ពុជាទៅប្រទេសអាស៊ាន​ សម្រេចបានជាង ​២.៤ ពាន់​លាន​ដុល្លារ កើន​ឡើង ៣៦ ភាគរយ ខណៈ​ការ​នាំចូល​សរុប​មាន​ជាង ៤.៦ ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ៣១ ភាគរយ​។​

​របាយការណ៍​ក្រសួងពាណិជ្ជកម្ម ក៏បានបញ្ជាក់បន្ថែមថា៖​ កម្ពុជា​ បាន​នាំចេញ​កសិផល សំលៀកបំពាក់ ស្បែក​​ជើង កាបូប គ្រឿង​អេ​ឡិច​​ត្រូ​និក ​និង​កង់ ទៅកាន់​ប្រទេស​អាស៊ាន ​ខណៈដែល​ការនាំ​​ចូល​មាន​ដូចជា​ចំណីអាហារ ភេសជ្ជៈ ឧបករណ៍​អគ្គិសនី និង​អេឡិចត្រូនិក ​សម្ភារ​សំ​​ណង់ គ្រឿងយន្ត​កសិកម្ម និង​យានជំនិះ​។

​ចំពោះ​ការដោះដូរ​ទំនិញ​ជាមួយ​ប្រទេស​វៀតណាម​ ជាប់​ចំណាត់​ថ្នាក់​កំពូល​ ដែល​មានទឹកប្រាក់ជាង ៣,៣ ​ពាន់​លាន​ដុល្លារ តាម​ពីក្រោយ​ដោយ​ប្រទេស​ថៃ​ ជាង ១ ពាន់​លាន​ដុល្លារ និងប្រទេស​សិង្ហបុរី​ជិត ៨០០ លាន​ដុល្លារ។គូរបញ្ជាក់ថា​ ទំហំពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា ក្នុងឆមាសទី១ឆ្នាំ២០២៣នេះ​ មានទឹកប្រាក់​សរុបជាង ២៣.៦ ពាន់លានដុល្លារ ធ្លាក់ចុះ ១៣ភាគរយ ធៀប​នឹងរយៈពេលដូចគ្នា ឆ្នាំមុន។

...

 

សូមជម្រាបជូនថា ក្នុង​ឆ្នាំ​២០២២ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​វៀតណាម សម្រេចបាន​ទឹកប្រាក់​សរុបជាង ៦.១ ពាន់​លាន​ដុល្លារ កើនឡើង ១៩,៦ ​ភាគរយ​បើ​ធៀប​ឆ្នាំ ​២០២១​។ ក្នុងនោះ​កម្ពុជា​នាំ​ទំនិញ​ទៅ​វៀតណាម មាន​ទឹកប្រាក់ជាង ២.១ពាន់លាន​ដុល្លារ កើន ៩,២​ ភាគរយ និង​ទំនិញ​វៀតណាម​នាំមក​កម្ពុ​ជាមាន​ចំនួនជាង ៣.៩ពាន់​លាន​ដុល្លារ កើនឡើង ២៦,២​ ភាគរយ​៕