Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អត្រាលក់មាសនៅចិន មានការកើនឡើង ១៦% ត្រឹមឆមាសទីមួយ

Media LNN | Jul 25, 2023
អត្រាលក់មាសនៅចិន មានការកើនឡើង ១៦% ត្រឹមឆមាសទីមួយ
Clinic narith

ការលក់មាសនៅចិនមានការកើនឡើងច្រើនជាង ១៦% បើធៀបនឹងឆ្នាំទៅ ដែលវាមានរហូតដល់ ៥៥៤,៨៨តោន ត្រឹមត្រីមាសទីមួយ ខណៈទិន្នផលកើនឡើង ២,២៤% ប្រហែល ១៧៨,៦តោន។ នេះបើតាមរបាយការណ៍ពីសមាគមមាសចិនបានបង្ហាញ។64900f2d4725a-16

“​សេដ្ឋកិច្ច និងសង្គមបានដំណើរការធម្មតាឡើងវិញទាំងស្រុង ខណៈសេដ្ឋកិច្ចជាតិបានស្ទុះងើបឡើងវិញ ស្របពេលការប្រើប្រាស់មាសរបស់ជាតិ បានបង្ហាញពីនិន្នាការងើបឡើងវិញយ៉ាងឆាប់រហ័ស”។ នេះបើតាមការអះអាងពី​ខាងសមាគម។

សូមជម្រាបដែរថា ឧស្សាហកម្មមាសនៅចិន​ចាប់ផ្ដើម​ដំណើរការជាធម្មតាវិញ នៅឆមាសទីមួយ​នាឆ្នាំ ២០២៣នេះ ក្រោយសហគ្រាសធំៗចាប់ផ្ដើម​លើកកម្ពស់យ៉ាងសកម្ម នូវការរួមបញ្ចូលគ្នា និងការទិញយក ដែលនឹងផ្តោតបន្ថែមទៀតលើធនធានមាសដែលមានគុណភាពខ្ពស់៕