Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ចំនួនប្រជាជនជប៉ុនធ្លាក់ចុះខ្លាំង ស្របពេលជនបរទេសសម្រុកទៅរស់នៅទីនោះច្រើនរហូតដល់ ៣លាននាក់

Media LNN | Jul 26, 2023
ចំនួនប្រជាជនជប៉ុនធ្លាក់ចុះខ្លាំង ស្របពេលជនបរទេសសម្រុកទៅរស់នៅទីនោះច្រើនរហូតដល់ ៣លាននាក់
Clinic narith

ចំនួនប្រជាជនជប៉ុនបានធ្លាក់ចុះលឿនបំផុត ស្របពេលជនបរទេសរាប់លាននាក់​សម្រុកទៅរស់នៅទីនោះ ប្រមាណ ៣លាននាក់ ដែលជា​ចំនួន​ច្រើនបំផុតមួយ។ នេះបើតាម​របាយការណ៍ពី​រដ្ឋាភិបាលបានបង្ហាញកាលពីថ្ងៃទី ២៦ ខែកក្កដា។ចំនួនប្រជាជនជប៉ុនបានធ្លាក់ចុះជាលើកទី ១៤ ប្រមាណ ៨០០ ០០០នាក់ ដែលធ្វើ​ឲ្យប្រជាជន​ជប៉ុនសរុប​មាន ១២៥,៤១លាននាក់នៅឆ្នាំ ២០២២ ខណៈវាគឺជាលើកដំបូង​ដែល​ចំនួនប្រជាជន​ជប៉ុនទាំង ៤៧ខេត្ត បានថយចុះព្រមៗគ្នា។11-4.2e16d0ba.fill-960x540-6

សូមជម្រាបដែរថា ចំនួនប្រជាជនជប៉ុនបាន​ថយចុះតាំងពីឆ្នាំ ២០០៨ ដោយសារ​តែអត្រាកំណើត​មាន​ទាប ខណៈកាលពីឆ្នាំទៅវាបាន​ធ្លាក់ដល់ចំណុចទាបបំផុតថែមទៀត។

ដើម្បីទប់ទល់​នឹង​បញ្ហា​មួយនេះ នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បាន​ដាក់ចេញនូវគោល​នយោបាយ​ជាច្រើន គាំទ្រឲ្យប្រជាពលរដ្ឋព្យាយាមយកកូន ដូចជា​ត្រៀមចាយលុយជិត ២៥ពាន់លានដុល្លារក្នុងមួយឆ្នាំ ដើម្បីជួយដល់​ឪពុកម្ដាយ​ដែលសម្រេចចិត្តយកកូន៕71e40801946a758b5ec25903276459a3-78