Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ស្រូវ២ប្រភេទរបស់កម្ពុជាអាចលក់បានតម្លៃថ្លៃមិនធ្លាប់មានរយៈពេល ៣ឆ្នាំចុងក្រោយនេះ

Media LNN | Jul 27, 2023
ស្រូវ២ប្រភេទរបស់កម្ពុជាអាចលក់បានតម្លៃថ្លៃមិនធ្លាប់មានរយៈពេល ៣ឆ្នាំចុងក្រោយនេះ
Clinic narith

យោងតាមការស្ទង់តម្លៃរបស់សហព័ន្ធស្រូវអង្ករកម្ពុជានៅក្នុងឆ្នាំ ២០២៣ នេះបានបង្ហាញថា ស្រូវប្រភេទ IR មានតម្លៃ ១,០៤៧ រៀល/គ.ក្រ ខណៈស្រូវប្រភេទ OM មានតម្លៃ ១,០២៩ រៀល/គ.ក្រ។sbm-CHNc-QwE1hdCHHeLYG9Eo-22

ចំណែកឯប្រភេទស្រូវសែនក្រអូបវិញគឺមានតម្លៃខ្ពស់ជាងគេបើធៀបទៅនឹងប្រភេទស្រូវ IR និង OM ប៉ុន្តែតម្លៃស្រូវសែនក្រអូបមិនសូវជាមានការប្រែប្រួលទេ ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ដោយតម្លៃចន្លោះពី ១,០០០ ទៅ ១,២៦០រៀល/គ.ក្រ។

ក្រសួងកសិកម្មបានបង្ហាញផងដែរថា ទន្ទឹមនឹងតម្លៃស្រូវមានការកើនឡើងតម្លៃនេះ បើងាកទៅមើលពីតម្លៃជីកសិកម្ម ថ្នាំកម្ចាត់ស្មៅ  និងប្រភេទថ្នាំកសិកម្មផ្សេងទៀត ហាក់មានការធ្លាក់ថ្លៃទៅវិញ នេះបង្ហាញឱ្យឃើញថាប្រជាពលរដ្ឋមានការចំណាយថ្លៃដើមតិចជាងមុន ចំណែកឯផលដែលទទួលបានមានតម្លៃខ្ពស់ ដែលធ្វើឱ្យកសិករអាចនឹងទទួលបានប្រាក់ចំណេញកាន់តែខ្ពស់ផងដែរ។គូសរំលឹកផងដែរថា លទ្ធផលនេះកើតចេញពីការចូលរួមចំណែក និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការទម្លាក់ថវិកាទាន់ពេលវេលា សម្រាប់អន្តរាគមន៍ទប់ទល់នឹងការធ្លាក់ចុះតម្លៃស្រូវក្នុងរដូវប្រមូលផល ការសម្រួលការនាំចេញស្រូវ អង្ករ និងបើកឱកាសប្រកួតប្រជែងនៅលើទីផ្សារសម្រាប់ជីនិងថ្នាំកសិកម្មដែលមានគុណភាពជាដើម៕