Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

តៃវ៉ាន់​បិទ​អាជីវកម្ម​ និង​សកម្មភាព​សង្គម​ ខណៈចិន​​ប្រកាស​អាសន្ន​

Media LNN | Jul 27, 2023
តៃវ៉ាន់​បិទ​អាជីវកម្ម​ និង​សកម្មភាព​សង្គម​ ខណៈចិន​​ប្រកាស​អាសន្ន​
Clinic narith

រាល់សកម្មភាព​សេដ្ឋកិច្ច​​ និង​សង្គម​​នៅ​​​ភាគខាងត្បូង​តៃ​វ៉ាន់​ ​បាន​បិទ​​​ទាំងស្រុង​​នៅ​ថ្ងៃ​ព្រហស្បតិ៍ ដោយសារ​​ឥទ្ធិពល​ព្យុះ​ទីហ្វុង​​ Doksuri ដែលបានវាយ​ប្រហារ​​ប្រទេសហ្វីលីពីនកាល​ពីថ្ងៃ​ពុធ បណ្តាល​ឱ្យ​មាន​អ្នកស្លាប់ ខូច​ខាត​ហេដ្ឋារចនាសម្ព័ន្ធ​នៅទីនោះ។​​​967aec83ef58ffa0e49454cf0734c788-124

​​តាម​​ទីភ្នាក់ងា​សារព័ត៌មានរ៉យទ័រ អាជីវកម្ម​​​និង​សាលារៀន បានបិទទាំងស្រុង​ ខណៈ​ដែល​ក្រុមហ៊ុន​អាកាសចរណ៍​បាន​លុបចោល​ជើងហោះហើរ​ក្នុងស្រុក​រាប់រយ​ជើង។

អាជ្ញាធរ​តៃ​វ៉ាន់​​​កាល​ពីថ្ងៃ​អង្គារ​កន្លង​ទៅ​បាន​លុប​ចោល​​ការ​ធ្វើសមយុទ្ធ​យោធា​ប្រចាំឆ្នាំ​របស់ខ្លួន​ដោយសារ​​ក្តីព្រួយបារម្ភ​អំពី​ឥទ្ធិពល​ព្យុះ​ទី​ហ្វុ​ង Doksuri ដែល​គេ​បាន​បរិយាយ​ពីវា​ថា ជា​ព្យុះ​ខ្លាំង​​បំផុត​ទី២ដោយ​ការិយាល័យ​អាកាសធាតុ​របស់​តៃវ៉ាន់ ហើយ​​វា​​​​​នឹង​បង្ក​មហន្តរាយធ្ងន់ធ្ងរ​ ដូច​ជាទឹកជំនន់ ​បាក់​ដី។​

ផ្អែត​តាមការ​ចុះ​ផ្សាយ​របស់​រ៉យទ័រ​នៅ​មុននេះ ផ្នែក​សេវាកម្ម​ផ្លូវដែក​រវាង​ភាគខាងត្បូង និង​ភាគ​ខាងកើត​តៃវ៉ាន់​ត្រូវបាន​បិទ ហើយ មនុស្ស​​ជាង ៤០០០​នាក់​​ត្រូវបាន​ជម្លៀសចេញ​ជាការ​ប្រុងប្រយ័ត្ន ដែល​ភាគច្រើន​នៅ​តំបន់ភ្នំ​ភាគខាងត្បូង និង​ភាគ​ខាងកើត​នៃ​កោះ​តៃវ៉ាន់ ដែលមាន​ភ្លៀង​ធ្លាក់​ជិត ០.៧​ម៉ែត្រ ត្រូវបាន​កត់ត្រា​នៅក្នុង​តំបន់​ខ្លះ និង​តាមការ​ព្យាករណ៍ ភ្លៀង​នឹង​ធ្លាក់​រហូតដល់ កម្ពស់​១ម៉ែត្រ​។​

ពេល​នេះ​​ព្យុះ​ដ៏កំណាច​នេះ​ ជាមួយនឹង​កម្លាំង​ខ្យល់​អតិបរមា១៩១​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ​កំពុងធ្វើដំណើរ​ទៅកាន់​ប្រទេស​ចិន ដែលជា​កន្លែង​ដែល​វា​នឹងធ្វើ​ឱ្យមាន​ការបាក់​ដី​នៅ​ចុង​សប្តាហ៍​នេះ។

 

​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​ AFP ​​អាជ្ញាធ​រចិន​​​​​នៅ​ខេត្ត​មួយចំនួន​ក្នុង​ភាគខាងកើត​ប្រទេសចិន នៅថ្ងៃទី២៦​ខែ​​​កក្កដា​នេះ​​​បាន​ចេញ​នៅចរាចរណ៍​​ណែនាំ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​កម្រិតខ្ពស់​​ចំពោះ​ព្យុះ​ទីហ្វុង​ Doksuri នេះ ដោយ​អំពាវនាវ​ឱ្យ​​បញ្ឈប់​​​ចរាចរណ៍​រថភ្លើង និង​​​​មិនឱ្យ​ចេញទៅនេសាទ៕