Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ប្រជាជនឥណ្ឌា ឈប់បរិភោគប៉េងប៉ោះ ព្រោះតែតម្លៃហក់ឡើងខ្ពស់ខ្លាំង

Media LNN | Jul 27, 2023
ប្រជាជនឥណ្ឌា ឈប់បរិភោគប៉េងប៉ោះ ព្រោះតែតម្លៃហក់ឡើងខ្ពស់ខ្លាំង
Clinic narith

ឥណ្ឌា៖ ប្រជាពលរដ្ឋឥណ្ឌាមួយចំនួន បានលើកឡើងថា ពួកគេសម្រេចចិត្តឈប់បរិភោគប៉េងប៉ោះទៀតហើយ ស្របពេលភោជនីយដ្ឋានជាច្រើនផ្សេងទៀតនៅក្នុងប្រទេស បានកាត់បន្ថយការប្រើប្រាស់របស់ខ្លួន បន្ទាប់ពីតម្លៃបន្លែប្រភេទនេះបានកើនឡើងរហូតដល់ជាង ៥០០% ។11-4.2e16d0ba.fill-960x540-11
ប៉េងប៉ោះយ៉ាងច្រើនសន្ធឹកសន្ធាប់ ត្រូវបានប្រើប្រាស់ជាទូទៅសម្រាប់យកមកធ្វើម្ហូបអាហារនៅក្នុងប្រទេសឥណ្ឌា ស្របពេលតម្លៃប៉េងប៉ោះបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសារតែរដូវភ្លៀងមូសុងវស្សា បានបង្អាក់ដល់ការផ្គត់ផ្គង់ ខណៈផលិតកម្មក្នុងរដូវនេះមានកម្រិតទាប ដែលបង្ខំឱ្យរដ្ឋាភិបាលរៀបចំឡានចល័តដើម្បីបង្កើនការលក់ ។Joe-Biden-15-2048x1366-10

ដំណាលគ្នានេះ ប្រភេទហាងប៊ើហ្គើ ដូចជា ម៉ាកដូណាល់ (McDonald's) និងហាងសាប់វ៉េ (Subway) មួយភាគធំ បានសម្រេចផ្អាកប្រើប្រាស់ប៉េងប៉ោះនៅតាមមុខម្ហូបជាច្រើនរបស់ពួកគេ ដោយគ្រាន់តែលើកឡើងអំពីបញ្ហាគុណភាព ប៉ុន្តែតម្លៃម្ហូបអាហារកាន់តែខ្ពស់ គឺកំពុងតែក្លាយជាផលប៉ះពាល់យ៉ាងខ្លាំងនៅក្នុងឧស្សាហកម្មប្រភេទនេះ ដោយបានជំរុញឱ្យតួលេខអតិផរណារយៈពេលមធ្យម របស់ធនាគារកណ្តាល កើនឡើងលើសពីគោលដៅរំពឹងទុក ។
967aec83ef58ffa0e49454cf0734c788-125
សូមជម្រាបជូនថា គេបានប៉ាន់ប្រមាណថា មនុស្សម្នាក់នៅក្នុងប្រទេសឥណ្ឌា អាចរកប្រាក់ចំណូលជាមធ្យមប្រហែល ២០០ ដុល្លារក្នុងមួយខែក្នុងឆ្នាំ ២០២២-២៣ ខណៈបន្លែនៅតែជាទំនិញនៃតម្រូវការចាំបាច់ ។ ក្រៅពីនេះ កំណើនតម្លៃខ្ទឹមបារាំង ដែលជាគ្រឿងផ្សំដ៏សំខាន់មួយទៀតសម្រាប់ប្រើប្រាស់ក្នុងការធ្វើម្ហូបអាហារនៅឥណ្ឌា បានក្លាយជាផ្នែកមួយនៃការជះឥទ្ធិពលអវិជ្ជមានដល់ការដួលរលំនៃរដ្ឋបាលនៅតាមរដ្ឋជាច្រើនកាលពីអតីតកាល ៕