Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

វៀតណាម និងអ៊ីស្រាអែលសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

Media LNN | Jul 27, 2023
វៀតណាម និងអ៊ីស្រាអែលសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
Clinic narith

ថ្មីៗនេះវៀតណាម បានសម្រេចនូវការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសអ៊ីស្រាអែល ហើយបានក្លាយខ្លួនជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ ដែលបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយអ៊ីស្រាអែល ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានវៀតណាម VN Express ។11-4.2e16d0ba.fill-960x540-12

ការចុះកិច្ចព្រមព្រៀងនេះធ្វើឡើងនាថ្ងៃអង្គារ ទី ២៥កន្លងទៅ ដែលមានការចូលរួមដោយ លោក Tran Luu Quang ឧបនាយករដ្ឋមន្ត្រីវៀតណាម ដោយលោកបានបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសអ៊ីស្រាអែលដោយផ្ទាល់ និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី ពាណិជ្ជកម្ម សេវាកម្ម ការវិនិយោគ គយ​ និងច្បាប់ ក្នុងចំណោមប្រទេសដ៏ទៃទៀតផងដែរ ។ យ៉ាងណាមិញ បើតាមក្រសួង​របស់វៀតណាមបានអោយដឹងថា​ ពន្ធនឹងត្រូវកាត់បន្ថយជាជំហានៗ មួយវិញទៀតកិច្ចព្រមព្រៀងនេះនឹងលុបចោលពន្ធ យ៉ាងហោចណាស់ ៨៦%នៃផលិតផលរបស់វៀតណាម និង ៩៣%នៃផលិតផលអ៊ីស្រាអែល។71e40801946a758b5ec25903276459a3-79

ជាមួយគ្នានោះ​ FTA ក៏នឹងជួយការងារធុរកិច្ចវៀតណាមក្នុងការនាំចេញទំនិញ និងទទួលបានលទ្ធភាពក្នុងការចូលទៅកាន់ទីផ្សារទំនិញ និងបច្ចេកវិទ្យារបស់អ៊ីស្រាអែល ក្នុងតំលៃប្រកួតប្រជែងអោយបានកាន់តែច្រើន​ ខណៈវៀតណាមក៏នឹងមានភាពងាយស្រួលក្នុងការចូលទៅកាន់ទីផ្សារផ្សេងទៀតដូចជា មជ្ឍិមបូព៌ា អាហ្វ្រិកខាងជើង ឬអឺរ៉ុបខាងត្បូងជាដើម ។

សូមជម្រាបផងដែរថា បច្ចុប្បន្នប្រទេសវៀតណាមបានចុះហត្ថលេខា FTA ទ្វេភាគី និងពហុភាគីចំនួន ១៦ រួចមកហើយ ដែលនេះវាអាចជួយអោយទំហំពាណិជ្ជកម្មរបស់ខ្លួនកាលពីឆ្នាំ ២០២២ ​ឈានឡើងដល់កម្រិតបំបែកកំណត់ត្រាប្រមាណ ៧៣២,៥ពាន់លានដុល្លារឯណោះ៕