Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

វៀតណាម រំពឹងរកចំណូលបានជាង ៤ ពាន់លានដុល្លារក្នុងឆ្នាំនេះស្របពេលដែលឥណ្ឌា​ ផ្អាកនាំចេញអង្ករ

Media LNN | Jul 31, 2023
វៀតណាម រំពឹងរកចំណូលបានជាង ៤ ពាន់លានដុល្លារក្នុងឆ្នាំនេះស្របពេលដែលឥណ្ឌា​ ផ្អាកនាំចេញអង្ករ
Clinic narith

ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម រំពឹងការនាំចេញអង្កររបស់ខ្លួននឹងកើនឡើងដល់ ៧.២ លានតោនក្នុងឆ្នាំ ២០២៣ ហើយរកចំណូលបានជាង ៤ ពាន់លានដុល្លារ ស្របពេលដែលឥណ្ឌាផ្អាកនាំចេញអង្កររបស់ពួកគេ ។អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Tran Thanh Nam ប្រាប់ថា ការហាមឃាត់នាំចេញអង្កររបស់ឥណ្ឌានាំមកនូវឱកាសសម្រាប់ការនាំចេញអង្កររបស់វៀតណាមនៅចុងឆ្នាំនេះ ។11-4.2e16d0ba.fill-960x540-20

ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ វៀតណាមនាំចេញអង្ករជាង ៤.៤៨ លានតោន ទទួលបានចំណូលជិត ២.៤ ពាន់លានដុល្លារ ពោលកើន ២៨ ភាគរយ ខណៈបរិមាណវិញកើនជាង ១៧ ភាគរយ ។71e40801946a758b5ec25903276459a3-85

 

ការនាំចេញអង្ករកំពុងកើនឡើងយ៉ាងខ្លាំង ស្របពេលដែលតម្លៃអង្ករវៀតណាមក៏កើនឡើងដូចគ្នាពី ៤៩០ ដុល្លារក្នុងមួយតោនកាលពីឆ្នាំមុន ដល់ជាង ៥៣០ ដុល្លារក្នុងមួយតោននាពេលបច្ចុប្បន្ន ។ចំណែកយោងតាមសមាគមម្ហួប​អាហារ​វៀតណាមបានឲ្យដឹងថា នៅឆ្នាំនេះ ការនាំចេញអង្ករមានលក្ខខណ្ឌអំណោយផលបំផុត នៅពេលដែលផលិតកម្មក្នុងស្រុកមានការកើនឡើងជាវិជ្ជមាន ខណៈដែលតំបន់ផលិតអង្ករភាគច្រើនបានប្តូរទៅជាពូជដែលមានគុណភាព និងតម្លៃខ្ពស់ ជាពិសេស នៅក្នុងទីផ្សារពិភពលោកបច្ចុប្បន្ន តម្រូវការអង្ករបានកើនឡើងយ៉ាងខ្លាំង ។

គួរបញ្ជាក់ថា នៅឆ្នាំ ២០២២ ការនាំចេញអង្ករវៀតណាម មានបរិមាណ ៧.១ លានតោន ជាមួយនឹងតម្លៃ ៣.៤៦ ពាន់លានដុល្លារ ៕