Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

រុស្ស៊ីផ្អាកនាំចេញអង្ករជាបណ្តោះអាសន្នរហូតដល់ដំណាច់ឆ្នាំ ២០២៣

Media LNN | Jul 31, 2023
រុស្ស៊ីផ្អាកនាំចេញអង្ករជាបណ្តោះអាសន្នរហូតដល់ដំណាច់ឆ្នាំ ២០២៣
Clinic narith

រដ្ឋាភិបាលរុស្ស៊ីប្រកាសថា ប្រទេសរបស់ខ្លួននឹងផ្អាកការនាំចេញអង្ករជាបណ្តោះអាសន្ន រហូតដល់ដំណាច់ឆ្នាំ ២០២៣នេះ ដើម្បីទុកផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ 71e40801946a758b5ec25903276459a3-87

រដ្ឋាភិបាលរុស្ស៊ីបានប្រកាសដាក់បម្រាមបណ្តោះអាសន្ន លើការនាំចេញអង្ករ។ ការរឹតបន្តឹងនេះនឹងចូលជាធរមានគិតចាប់ពីថ្ងៃប្រកាស រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៣ នេះបើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល ដែលបានបង្ហោះនៅលើបណ្តាញសង្គមតេលេក្រាម។

ការសម្រេចចិត្តរបស់រុស្ស៊ីខាងលើ ធ្វើឡើងក្នុងគោលបំណងរក្សាស្ថិរភាពអង្ករនៅលើទីផ្សារក្នុងស្រុក។ ប៉ុន្តែការហាមប្រាមនេះ បានលើកលែងដល់សមាជិកផ្សេងទៀតនៃសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ក្នុងនោះមានអាមេនី, បេឡារុស, កាហ្សាក់ស្ថាន និងកៀហ្ស៊ីស៊ីស្ថាន ឬអូសេទីខាងត្បូង និងអាប់ខាហ្ស៊ី។ ជាងនេះទៅទៀត អង្ករនៅតែអាចដឹកជញ្ជូនទៅក្រៅប្រទេសសម្រាប់ជំនួយមនុស្សធម៌ ឬឆ្លងកាត់ទឹកដីរបស់ប្រទេសរុស្ស៊ី។ ប្រភព