Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

វៀតណាមទាក់ទាញការវិនិយោគពីបរទេសជាង ១៦ពាន់លាន​ដុល្លារ កើនឡើង ៤,៥% ពីមួយឆ្នាំទៅមួយឆ្នាំ

Media LNN | Jul 31, 2023
វៀតណាមទាក់ទាញការវិនិយោគពីបរទេសជាង ១៦ពាន់លាន​ដុល្លារ កើនឡើង ៤,៥% ពីមួយឆ្នាំទៅមួយឆ្នាំ
Clinic narith

បើតាមទីភ្នាក់ងារវិនិយោគបរទេសក្រោមក្រសួងផែនការ និងវិនិយោគបានអោយដឹងថា វៀតណាមដែលជាប្រទេសស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ បានទាក់ទាញការវិនិយោគបានប្រមាណ ១៦,២៤លានដុល្លារអាមេរិក ក្នុងរយៈពេល ៧ខែដំបូងក្នុងឆ្នាំនេះ កើនឡើង ៤,៥% ពីមួយឆ្នាំទៅមួយឆ្នាំ។71e40801946a758b5ec25903276459a3-89

យ៉ាងណាមិញ បើតាមការចេញផ្សាយដោយសារព័ត៌មាន VNExpress បានអោយដឹងថាក្នុងរយៈពេល ៧ខែមកនេះ គម្រោងដែលបានចុះបញ្ជីរួចរាល់មាន ១ ២៩៣គម្រោង ជាមួយទំហំទឹកប្រាក់វិនិយោគសរុប ៧,៩៤ពាន់លានដុល្លារ ខណៈចំនួនគម្រោងកើនឡើង ៧៥,៥% ស្របពេលទំហំទឹកប្រាក់កើនប្រហែល ៣៨,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។

ដោយឡែក គម្រោងដែលមានស្រាប់ចំនួន ៧៣៦គម្រោង ត្រូវបានវិនិយោគបន្ថែមសរុបចំនួនប្រមាណ ២,៩៣ពាន់លានដុល្លារអាមេរិកបន្ថែមទៀត។

គូសបញ្ជាក់ផងដែរថា ពីខែមករា មកដល់ខែកក្កដានៃឆ្នាំនេះ មានប្រទេសចំនួន ៩៤មកហើយ បានចូលមកចាក់ទុនក្នុងប្រទេសវៀតណាម រាប់ចាប់តាំងពីសិង្ហបុរីដែលជាប់ចំណាត់ថ្នាក់កំពូលក្នុងទុនសរុបចំនួន ៣,៦៤ពាន់លានដុល្លារ ប៉ុន្តែធ្លាក់ចុះ ១៥,៥% បើធៀបនឹងឆ្នាំមុន៕