Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ទីក្រុងប៉េកាំង និង Shenzhen រៀបចំយុទ្ធសាស្ត្រជួយស្ដារវិស័យអចលនទ្រព្យឡើងវិញ

Media LNN | Jul 31, 2023
ទីក្រុងប៉េកាំង និង Shenzhen រៀបចំយុទ្ធសាស្ត្រជួយស្ដារវិស័យអចលនទ្រព្យឡើងវិញ
Clinic narith

ទីក្រុងធំៗរបស់ប្រទេសចិន ដូចជាទីក្រុងប៉េកាំង និង Shenzhen ជាដើម​ បានបង្ហើប​កាលពី​ចុងសប្ដាហ៍ថា នឹងរៀបចំយុទ្ធសាស្ត្រគាំទ្រ និង​ជួយដល់​អតិថិជន​ទិញផ្ទះ ជាមួយនឹង​បំណង​ជួយ​ស្ដារ​វិស័យអចលនទ្រព្យឡើងវិញ។620a68d2f1eea69a2fd80c0763787690-73យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ការប្រកាសខាងលើ ធ្វើឡើងក្រោយ​រដ្ឋមន្ត្រីជាន់ខ្ពស់ចិន​ជាច្រើនរូប បើកកិច្ចប្រជុំ​ស្ដីការជួយ​ស្ដារឡើងវិញ​នូវវិស័យអចលនទ្រព្យ​ ដែលកំពុងជាប់គាំង ស្របពេល​រដ្ឋមន្ត្រីក្រសួងលំនៅឋាន​សន្យា​ នឹងរៀបចំ​យុទ្ធសាស្ត្រថ្មី ទ្រទ្រង់​ដល់​វិស័យ​មួយនេះ។

សូមជម្រាបដែរថា ក្រោយរដ្ឋាភិបាល​ចេញ​វិធានការគាំទ្រ និង​លើកកំពស់​វិស័យអចលនទ្រព្យ​ឡើងវិញ ភាគហ៊ុន​នៃក្រុមហ៊ុនធំៗដែលរកស៊ីក្នុងវិស័យមួយនេះ មានការហក់ឡើងខ្ពស់ខ្លាំង ខណៈ​មហាសេដ្ឋីចិនជាច្រើនរូប ក៏ចេញមុខគាំទ្រចំណាត់ការខាងលើដូចគ្នា។

គួររំលឹកបន្តិចថា វិស័យអចលនទ្រព្យចិន​ បានជួប​នឹង​ទុក្ខលំបាកជាច្រើនក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយ ពោល​ជាប់គាំងក្នុង​សម័យរាតត្បាតជំងឹកូវីដ ១៩ផង ស្របពេល​វិបត្តិសេដ្ឋកិច្ច​ពិភពលោកទៀត ខណៈ​បំណុលជាង ៣០០ពាន់លានដុល្លារ របស់​ក្រុមហ៊ុន China Evergrande ក៏ជា​ដើមចម​សំខាន់ ដែលធ្វើឲ្យ​វិស័យ​អចលនទ្រព្យនៅចិន ជួបភាពរាំងស្ទះផងដែរ៕