Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

តម្លៃប្រេងបានបន្តឡើងថ្លៃជាង ៨០ដុល្លារក្នុងមួយបារ៉ែល

Media LNN | Aug 01, 2023
តម្លៃប្រេងបានបន្តឡើងថ្លៃជាង ៨០ដុល្លារក្នុងមួយបារ៉ែល
Clinic narith

យោងតាមប្រភពពី Oil Price បានបង្ហាញថា តម្លៃប្រេងបានឡើងថ្លៃ ខណៈដែលអ្នកវិនិយោគកំពុងព្រួយបារម្ភអំពីភាពតឹងតែងនៃការផ្គត់ផ្គង់។ ទីផ្សារតម្លៃប្រេង Brent ឡើងថ្លៃដល់ ៨៣ ដុល្លារក្នុងមួយបារ៉ែល និង ទីផ្សារតម្លៃប្រេង West Texas Intermediate ឡើងថ្លៃដល់ ៨០ ដុល្លារក្នុងមួយបារ៉ែល។ តម្លៃប្រេងទាំងពីរនេះបានឡើងថ្លៃ បន្ទាប់ពីរដ្ឋបាលព័ត៌មានថាមពលបានរាយការណ៍ពីតម្លៃធ្លាក់ចុះកាលពីថ្ងៃពុធកន្លងទៅនេះ។11-4.2e16d0ba.fill-960x540-31នៅក្នុងសប្ដាហ៍នេះ ធនាគារកណ្តាលអាម៉េរិក (Fed) បានដំឡើងអត្រាការប្រាក់បន្ថែម ០,២៥ ភាគរយ ខណៈដែលអត្រាការប្រាក់បច្ចុប្បន្នគឺនៅចន្លោះពី ៥,២៥ ទៅ ៥,៥ ភាគរយ  ដែលជាកម្រិតមួយខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០១។ ការប្រកាសនេះ គឺជាដំណឹងអាក្រក់សម្រាប់ទីផ្សារប្រេង ខណៈដែលអ្នកវិនិយោគចាប់ផ្តើមព្រួយបារម្ភពីការផ្គត់ផ្គង់ត្រូវបានរឹតបន្តឹងតឹងតែង។71e40801946a758b5ec25903276459a3-94ស្របពេលនេះដែរ អ្នកវិភាគរំពឹងថា អារ៉ាប៊ីសាអូឌីតនឹងបន្តកាត់បន្ថយការផលិតដោយស្ម័គ្រចិត្តរបស់ខ្លួនលើសពីខែសីហាទៀត ប្រសិនបើតម្លៃមិនឡើងថ្លៃខ្លាំងនោះ។