Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រុមអង្គការសង្គមស៊ីវិលជប៉ុននិងកូរ៉េខាងត្បូងប្រឆាំងផែនការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ដោយរដ្ឋាភិបាល

Media LNN | Aug 01, 2023
ក្រុមអង្គការសង្គមស៊ីវិលជប៉ុននិងកូរ៉េខាងត្បូងប្រឆាំងផែនការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ដោយរដ្ឋាភិបាល
Clinic narith

ជប៉ុន៖ ក្រុមសកម្មជនអង្គការសង្គមស៊ីវិលរបស់ជប៉ុន និងកូរ៉េខាងត្បូង បាននាំគ្នាជួបជុំនៅឯដង្ហែរក្បួនតវ៉ាមួយ ស្ថិតនៅក្នុងទីក្រុងតូក្យូ កាលពីពេលថ្មីៗកន្លងទៅ ដើម្បីបង្ហាញការប្រឆាំងទៅនឹងគម្រោងរដ្ឋាភិបាល ក្នុងការបញ្ចេញចោលនូវកាកសំណល់ទឹកកខ្វក់នៃធាតុវិទ្យុសកម្មចេញពីក្នុងរោងចក្រនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងសមុទ្រ ។900x450
បាតុករនៃប្រជាជាតិទាំងពីរ បាននាំគ្នាលើកបដាដែលមានសំណេរជំរុញឱ្យ "ពលរដ្ឋនៃប្រទេសទាំងពីររួមគ្នារារាំងផែនការប្រកបដោយគ្រោះថ្នាក់មួយនេះ" និងបានអំពាវនាវឱ្យរដ្ឋាភិបាលជប៉ុនលុបចោលគម្រោងការមួយនេះជាបន្ទាន់ផងដែរ ។

ក្រុមអ្នកតវ៉ាមួយចំនួន បានហៅថាការសន្យារបស់រដ្ឋាភិបាលជប៉ុនក្នុងការធើ្វប្រព្រឹត្តិកម្មសម្អាតកាកសំណល់ទឹកកខ្វក់ទាំងនោះ ថាជារឿងដែលមិនអាចទៅរួច ព្រោះវាត្រឹមតែជាកាកសំណល់ដែលបានបញ្ចេញមក ដោយផ្ទាល់ពីខាងក្នុងស្នូលតួរ៉េអាក់ទ័រ ដោយមានផ្ទុកសារធាតុវិទ្យុសកម្មកម្រិតខ្ពស់ និងមិនងាយក្នុងការបំបែកបានតាមរយៈវិធីសាស្រ្តក្នុងពេលបច្ចុប្បន្ន ហើយក៏នឹងធ្វើឱ្យមានការបំពុលបរិស្ថាននៅក្នុងទឹកសមុទ្រធ្ងន់ធ្ងរនៅថ្ងៃអនាគត។967aec83ef58ffa0e49454cf0734c788-133
បាតុករមួយរូបបានលើកឡើងថា “កាកសំណល់ទឹកកខ្វក់នុយក្លេអ៊ែរ គឺមានភាពខុសគ្នាទៅនឹងកាកសំណល់ឧស្សាហកម្ម” និងប្រកបដោយគ្រោះថ្នាក់ខ្ពស់ដែលចំាបាច់ត្រូវធើ្វការស្តុកទុកឱ្យបានត្រឹមត្រូវ ដើម្បីបង្កាសុវត្ថិភាព។ ដូច្នេះ ប្រសិនបើកាកសំណល់នៃទឹកកខ្វក់ទាំងនេះ ពិតជាត្រូវបានបង្ហូរចោលទៅក្នុងទឹកសមុទ្រមែននោះ វានឹងអាចបង្កផលប៉ះពាល់ឥតគណនាទៅដល់ប្រព័ន្ធជីវចម្រុះនៅក្នុងទឹកដែលជាប្រភពធនធានដ៏សំខាន់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋនៅតាមតំបន់ឆ្នេរ ក៏ដូចជាប្រភពនៃចំណីអាហារសម្រាប់មនុស្សជាតិទូទៅ ព្រោះវាគឺជាប្រភេទកាកសំណល់ដែលត្រូវការរយៈពេលរាប់រយឆ្នាំទម្រាំអាចសាបរលាបបាន ៕71e40801946a758b5ec25903276459a3-96