Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សកម្មភាពផលិតក្នុងរោងចក្រនៅ ចិន ​ធ្លាក់ចុះសន្ទុះយ៉ាងខ្លាំង ហើយកាន់តែបន្ថែមសម្ពាធដល់សេដ្ឋកិច្ច

Media LNN | Aug 01, 2023
សកម្មភាពផលិតក្នុងរោងចក្រនៅ ចិន ​ធ្លាក់ចុះសន្ទុះយ៉ាងខ្លាំង ហើយកាន់តែបន្ថែមសម្ពាធដល់សេដ្ឋកិច្ច
Clinic narith

សកម្មភាពផលិតក្នុងរោងចក្រនៅចិន​បានធ្លាក់ចុះសន្ទុះយ៉ាងខ្លាំងនៅក្នុងខែកក្កដា ដោយសារតែការបញ្ជាទិញ​បានធ្លាក់ចុះ ហើយវាក៏កាន់តែដាក់បន្ទុកដល់កំណើនសេដ្ឋកិច្ចចិនមួយកម្រិតទៀតផងដែរ ។តាមរបាយការណ៍ស្ថិតិ​ជាតិ និងឧស្សាហកម្មចិនបានឲ្យដឹងថា សន្ទស្សន៍នៃការគ្រប់គ្រងការបញ្ជាទិញគឺប្រសើរឡើងដល់ ៤៩.៣ នៅលើមាត្រដ្ឋាន ១០០ ពិន្ទុ ប៉ុន្តែស្ថិតនៅក្រោមកម្រិត ៥០ ពិន្ទុនៃសកម្មភាពដែលបានចុះកិច្ចសន្យា ។900x450-2

ទន្ទឹមនោះ តម្រូវការសម្រាប់ការនាំចេញរបស់ចិនក៏បានធ្លាក់ចុះផងដែរ បន្ទាប់ពីអាមេរិក និងអឺរ៉ុបតំឡើងអត្រាការប្រាក់បន្ថែមទៀត ខណៈការលក់អចលនវត្ថុដែលជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចដ៏សំខាន់នៅមានភាពទន់ខ្សោយ បន្ទាប់ពីរដ្ឋាភិបាលបានរឹតបន្តឹងការគ្រប់គ្រងលើការប្រើប្រាស់បំណុលរបស់ឧស្សាហកម្ម ។ស្របពេលជាមួយគ្នានេះ បើយោងតាមការិយាល័យស្ថិតិ និងសហព័ន្ធដឹកជញ្ជូន និងការទិញរបស់ចិនបានឲ្យដឹងថា សន្ទស្សន៍នៃការបញ្ជាទិញ បានធ្លាក់ចុះ​មក ៤៦.៣ ពី ៤៦.៤ កាលពីខែមិថុនា ដែលស្ថិតនៅក្រោមកម្រិតធ្លាក់ចុះ ៥០ ពិន្ទុ ។620a68d2f1eea69a2fd80c0763787690-76

ដោយឡែក កំណើនសេដ្ឋកិច្ចបានធ្លាក់ចុះមកត្រឹម ០.៨ ភាគរយ បើប្រៀបធៀបនឹងត្រីមាសមុនក្នុងរយៈពេល ៣ ខែ គិតត្រឹមខែមិថុនា ពី ២.២ ភាគរយ ក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ។ ការធ្លាក់ចុះនេះ ស្មើនឹងកំណើនប្រចាំឆ្នាំ ៣.២ ភាគរយ ដែលនឹងស្ថិតក្នុងចំណោមភាពទន់ខ្សោយបំផុតរបស់ប្រទេសចិនក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ។71e40801946a758b5ec25903276459a3-99

គួរបញ្ជាក់ថា បច្ចុប្បន្ន មេដឹកនាំចិនក៏កំពុងព្យាយាមធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចងើបឡើងវិញផងដែរ ជាមួយការសន្យានឹងគាំទ្រសហគ្រិនពាក់ព័ន្ធជាមួយការសម្រួលពន្ធ​ ដែលអាចបង្កើតការងារដល់ប្រជាពលរដ្ឋ ៕