Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ជប៉ុន បង្ខំឲ្យលុបចោលជើងហោះហើរ និងជម្លៀសមនុស្សរាប់ម៉ឺននាក់ព្រោះព្យុះទីហ្វុងខ្លាំងក្លាមួយទៀតកំពុងបោះពួយទៅប្រទេសខ្លួន

Media LNN | Aug 01, 2023
ជប៉ុន បង្ខំឲ្យលុបចោលជើងហោះហើរ និងជម្លៀសមនុស្សរាប់ម៉ឺននាក់ព្រោះព្យុះទីហ្វុងខ្លាំងក្លាមួយទៀតកំពុងបោះពួយទៅប្រទេសខ្លួន
Clinic narith

ជប៉ុនបានលុបចោលជើងហោះហើរ ហើយមនុស្សរាប់ម៉ឺននាក់ ត្រូវណែនាំឲ្យជម្លៀសចេញពីផ្ទះរបស់ពួកគេនៅថ្ងៃអង្គារទី១ខែសីហា ខណៈព្យុះទីហ្វុង Khanun ដ៏មានឥទ្ធិពល បានរំកិលខ្លួនចូលមកជិតខ្សែសង្វាក់កោះ អូគីណាវ៉ា ដោយគំរាមកំហែងបង្កឲ្យមានភ្លៀងធ្លាក់ឥតឈប់ និងខ្យល់បក់ខ្លាំងរហូតដល់ថ្ងៃព្រហស្បតិ៍។image-1113-3

អ្នកកោះ ត្រូវបានគេណែនាំឲ្យជម្លៀសខ្លួន​នៅពេលព្យុះជាមួយនឹងខ្យល់ល្បឿន២៣៣គីឡូម៉ែត្រក្នុងមួយម៉ោង កំពុងបោះពួយទៅភាគពាយព្យ ហើយគ្រាន់តែទីក្រុង ហាណា តែមួយ មានមនុស្សរហូតដល់ទៅ២០០០០នាក់ទៅហើយ ដែលរងផលប៉ះពាល់។

ទូរទស្សន៍ Asahi ផ្សាយថា អាកាសយានដ្ឋាន ណាហា ត្រូវបានបិទ ហើយជើងហោះហើរទាំងអស់ ទៅនិងមកពីតំបន់ត្រូវបានលុបចោល ពោលគឺស្មើនឹងជើងហោះហើរជាង៩០០ទាំងក្នុងស្រុកនិងអន្តរជាតិ គិតត្រឹមថ្ងៃត្រង់ថ្ងៃអង្គារ។

 

ដោយឡែក ទូរទស្សន៍ NHK ផ្សាយថា ទឹកភ្លៀងកម្រិត១៨០មិល្លីម៉ែត្រ ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ នៅពេលថ្ងៃត្រង់ថ្ងៃពុធ ពេលដែលព្យុះ បក់បោកមកជិតតំបន់។967aec83ef58ffa0e49454cf0734c788-134

ផ្នែកផ្សេងទៀតនៃប្រទេសជប៉ុន ក៏បានជួបប្រទះអាកាសធាតុធ្ងន់ធ្ងរផងដែរ ដោយគ្រួសារជិត ១៥០០០ មិនមានអគ្គិសនីប្រើប្រាស់នៅក្នុងរាជធានីតូក្យូ និងតំបន់ជុំវិញ៕