Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រុមហ៊ុននាំចេញអង្ករថៃ និងវៀតណាម នាំគ្នាសម្រុកប្រមូលទិញស្រូវពីប្រជាកសិករសម្រាប់នាំចេញទៅកាន់ទីផ្សារពិភពលោក

Media LNN | Aug 02, 2023
ក្រុមហ៊ុននាំចេញអង្ករថៃ និងវៀតណាម នាំគ្នាសម្រុកប្រមូលទិញស្រូវពីប្រជាកសិករសម្រាប់នាំចេញទៅកាន់ទីផ្សារពិភពលោក
Clinic narith

ក្រុមហ៊ុននាំចេញអង្ករថៃ និងវៀតណាម​​ នាំគ្នា​ចរចាលើកុងត្រាតម្លៃអង្ករឡើងវិញ​ ដោយសារតែគ្រោងនាំចេញ​ប្រហែលជាងកន្លះលានតោននៅក្នុងខែសីហានេះ ជាពិសេសថែមទាំងនាំគ្នាសម្រុកប្រមូលទិញអង្ករ​យ៉ាងច្រើនពីប្រជាកសិករ សម្រាប់នាំចេញទៅកាន់ទីផ្សារពិភពលោកផងដែរ ។11-4.2e16d0ba.fill-960x540-46

ពាណិជ្ជករនៅសិង្ហបុរី បានលើកឡើងថា តម្លៃអង្ករពិភពលោកបាននិងកំពុងតែឡើងថ្លៃ​ ដោយសារតែឥទ្ធិពលឥណ្ឌាផ្អាកការនាំចេញអង្កររបស់ខ្លួនក្នុងបរិមាណដ៏ច្រើនបំផុត ជាហេតុនាំឲ្យក្រុមហ៊ុននាំចេញពិបាកក្នុងការផ្គត់ផ្គង់ក្នុងតម្លៃទាប ។71e40801946a758b5ec25903276459a3-104

ពាក់ព័ន្ធនឹងបញ្ហានេះដែរ វៀតណាម និងថៃ ដែលជាប្រទេសផ្គត់ផ្គង់អង្ករលំដាប់លេខ ២ និងលេខ ៣ ត្រូវបានគេរំពឹងថា នឹងដើរតូនាទី​ដ៏សំខាន់ក្នុងការជំនួសតំណែងប្រទេសឥណ្ឌា សម្រាប់ការផ្គត់ផ្គត់អង្ករ​ក្នុងបរិមាណច្រើនជាង ១ លានតោន នៅក្នុងខែសីហានេះ ។គួរបញ្ជាក់ថា បន្ទាប់ពីឥណ្ឌា​ប្រកាសផ្អាក តម្លៃអង្ករលើពិភពលោកបានឡើងថ្លៃជាង ៨០ ដុល្លារក្នុងមួយតោន ។ ចំពោះអង្ករថៃដែលខូចគុណភាព ៥ ភាគរយវិញ បានឡើងថ្លៃដល់ ៦២៥ ដុល្លារក្នុងមួយតោន ហើយបើ​ធៀបនឹងតម្លៃមុន លក់ត្រឹមតែ ៥៤៥ ដុល្លារប៉ុណ្ណោះ ខណៈវៀតណាមវិញឡើងដល់ ៥៩០ ដុល្លារក្នុងមួយតោន ដែលមានតម្លៃពី ៥១៥ ទៅ ៥២៥ ដុល្លារក្នុងមួយតោន ៕