Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ច្រករបៀងសេដ្ឋកិច្ចរវាងចិននិងប៉ាគីស្ថានកំពុងតែវិវត្តទៅរកភាពល្អឥតខ្ចោះស្របតាមការរំពឹងទុក

Media LNN | Aug 02, 2023
ច្រករបៀងសេដ្ឋកិច្ចរវាងចិននិងប៉ាគីស្ថានកំពុងតែវិវត្តទៅរកភាពល្អឥតខ្ចោះស្របតាមការរំពឹងទុក
Clinic narith

ប៉ាគីស្ថាន៖ មន្ត្រីជាសមាជិកព្រឹទ្ធសភាប៉ាគីស្ថានមួយរូបបានលើកឡើងកាលពីពេលថ្មីៗនេះថា តំបន់ច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន បានកំពុងតែវិវត្តន៍ទៅរកភាពល្អឥតខ្ចោះស្របតាមការរំពឹងទុក (CPEC) ខណៈកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរចិនបានកំពុងប្រព្រឹត្តទៅនៅលើមាគ៌ាមួយយ៉ាងត្រឹមត្រូវខាងផ្នែកប្រវត្តិសាស្ត្រ ហើយកំពុងឆ្ពោះទៅភាពល្អប្រសើរជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងការកែប្រែមុខមាត់តំបន់អាស៊ីទាំងមូលនៅថ្ងៃអនាគត។71e40801946a758b5ec25903276459a3-105
មន្ត្រីជាន់ខ្ពស់ប៉ាគីស្តានខាងលើ បានលើកឡើងបែបនេះនៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍ចិន (CGTN) ដែលបានសួរសំនួរទៅលើទស្សន:វិស័យពាក់ព័ន្ធទៅនឹងគម្រោងគំនិតផ្ដួចផ្ដើម “ផ្លូវមួយខ្សែក្រវាត់មួយ” របស់រដ្ឋាភិបាលចិន និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការផ្សេងៗរវាងប្រទេសទាំងពីរ។

នៅក្នុងឱកាសនៃកិច្ចពិភាក្សានោះ លោក Mushahid Hussain និងត្រូវជាមន្ត្រីប្រធានគណៈកម្មាធិការការពារជាតិប៉ាគីស្ថានផងដែរនោះ បានបន្តឱ្យដឹងថា៖ ក្រោយបានបញ្ចប់គម្រោងអភិវឌ្ឍន៍សំខាន់ៗមួយចំនួនដែលស្ថិតនៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការផ្លូវមួយខ្សែក្រវាត់មួយរវាងចិននិងប៉ាគីស្ថាន គិតត្រឹមចុងឆ្នាំ ២០២២កន្លងទៅ បានជួយលើកកម្ពស់ និងកែប្រែមុខមាត់តំបន់ច្រករបៀងចិន-ប៉ាគីស្ថាន ឱ្យកាន់តែប្រសើរឡើង ដោយបានជួយសម្រួលដល់ដំណើរការដឹកជញ្ជូន និងការផ្លាស់ប្តូរពាណិជ្ជកម្ម ក៏ដូចជាការតភ្ជាប់ថាមពលប្រើប្រាស់តែងាយស្រួល រួមទាំងបានបង្កើតការងារថ្មីៗជាង ២០ម៉ឺនកន្លែង ។

តាមរយៈសមិទ្ធផលទាំងនេះ លោក Hussain បានបង្ហាញការសាទរយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការរវាងចិននិងប៉ាគីស្ថាន ដោយបានចាត់ទុកភាពជោគជ័យមួយនេះថាជាគំរូមួយដ៏ល្អសម្រាប់កិច្ចទំនាក់ទំនងសហប្រតិបត្តិរវាងបណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ី ៕