Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អត្រាអតិផរណារបស់ប្រទេសឡាវ បានបន្តធ្លាក់ចុះមកនៅត្រឹម ២៧,៨% នៅក្នុងខែកក្កដា

Media LNN | Aug 03, 2023
អត្រាអតិផរណារបស់ប្រទេសឡាវ បានបន្តធ្លាក់ចុះមកនៅត្រឹម ២៧,៨% នៅក្នុងខែកក្កដា
Clinic narith

យោងតាមការិយាល័យស្ថិតិរបស់ប្រទេសឡាវ បានរាយការណ៍មកថា អត្រាអតិផរណារបស់ប្រទេសឡាវ បានបន្តធ្លាក់ចុះមកនៅត្រឹម ២៧,៨% នៅក្នុងខែកក្កដា ពីកម្រិត ២៨,៦៤% នៅក្នុងខែមិថុនា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។ប្រភពដដែលនេះ បានបង្ហាញទៀតថា ការធ្លាក់ចុះនៃតម្លៃរូបិយប័ណ្ណឡាវ (LAK) គឺជាកត្តាចម្បងមួយ ដែលជំរុញឱ្យមានអតិផរណាខ្ពស់បែបនេះ ព្រោះប្រហែលមួយភាគបីនៃទំនិញ ដែលរួមបញ្ចូលក្នុងការគណនាតម្លៃនេះ គឺជាការនាំចូល។

គួរឱ្យដឹងថា នៅក្នុងខែកក្កដា ការកើនឡើងនៃតម្លៃទំនិញប្រើប្រាស់ ត្រូវបានជំរុញជាចម្បងដោយប្រភេទអាហារ និងភេសជ្ជ:គ្មានជាតិអាល់កុល ដែលបានកើនឡើងដល់ ៣៧,៨% ។

មិនតែប៉ុណ្ណោះ សម្រាប់សេវាកម្មសណ្ឋាគារ និងភោជនីយដ្ឋាន ក៏បានកើនឡើង ៣២,៨% ស្របពេល សម្លៀកបំពាក់ និងស្បែកជើង កើនឡើង ២៨,៥% , ទំនិញប្រើប្រាស់ក្នុងផ្ទះ កើនឡើង ២៤,៧% និងសេវាថែទាំសុខភាព និងឱសថ កើនឡើង ២០,៨% ។

ជម្រាបជូនផងដែរថា អត្រាអតិផរណារបស់ឡាវ បានធ្លាក់ចុះជាបន្តបន្ទាប់ ដោយក្នុងខែមីនា មកនៅត្រឹម ៤០,៩៧% , ៣៩,៨៩% ក្នុងខែមេសា និង ៣៨,៨៦% នៅក្នុងខែឧសភា បន្ទាប់ពីអតិផរណា របស់ប្រទេសក្នុងតំបន់អាស៊ានមួយនេះ ធ្លាប់បានកើនឡើងខ្ពស់បំផុត ដល់ ៤១,២៦% នៅក្នុងខែកុម្ភ:៕