Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

បណ្តាទីក្រុងមួយចំនួនរបស់ប្រទេសចិន បានចាប់ផ្តើមរឹតបន្តឹងក្រុមហ៊ុនអចលនទ្រព្យក្នុងការដកប្រាក់ពីមូលនិធិធានា

Media LNN | Aug 03, 2023
បណ្តាទីក្រុងមួយចំនួនរបស់ប្រទេសចិន បានចាប់ផ្តើមរឹតបន្តឹងក្រុមហ៊ុនអចលនទ្រព្យក្នុងការដកប្រាក់ពីមូលនិធិធានា
Clinic narith

ហុងកុង/ប៉េកាំង៖ អាជ្ញាធរចិនតាមបណ្តាទីក្រុងមួយចំនួន បានធ្វើការរឹតបន្តឹងការចូលប្រើប្រាស់របស់ក្រុមហ៊ុនអចលនទ្រព្យក្នុងការទទួលបានប្រាក់រាប់ពាន់លានដុល្លារពីការលក់អចលនទ្រព្យរបស់ពួកគេ ដែលរក្សាទុកក្នុងគណនីធានាដោយភាគីទី៣ (Escrow Account) ដោយបង្កើនហានិភ័យដល់អ្នកអភិវឌ្ឍន៍វិស័យនេះដែលត្រូវការសាច់សម្រាប់ប្រើប្រាស់។900x450-5
ការផ្លាស់ប្តូររបស់អាជ្ញាធរតាមបណ្តាទីក្រុងនានានេះ មានគោលបំណងធានាឱ្យមានការបញ្ចប់នូវគម្រោងដែលមិនទាន់បានបញ្ចប់បន្ថែមទៀតនៅក្នុងទីក្រុង ក្នុងគ្រាដែលការលក់ផ្ទះកំពុងធ្លាក់ចុះ ហើយអនាគតនៃវិស័យនេះទាំងមូលគឺមិនច្បាស់លាស់។

ការរឹតបន្តឹងនេះហាក់ដូចជាដំណើរការផ្ទុយទៅនឹងផែនការរបស់រដ្ឋាភិបាលកណ្តាលចិន ដែលបានធានានូវជំនួយក្នុងការធ្វើឱ្យមានស្ថិរភាពក្នុងវិស័យមួយនេះដែលត្រូវបានរងផលប៉ះពាល់ដោយវិបត្តិសាច់ប្រាក់យូរឆ្នាំ និងការធ្លាក់ចុះនៃតម្រូវការ។11-4.2e16d0ba.fill-960x540-50
លោក Gary Ng សេដ្ឋវិទូជាន់ខ្ពស់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៅក្រុមហ៊ុន Natixis បាននិយាយថា ការទប់ស្កាត់នេះ អាចមានន័យថាអ្នកអភិវឌ្ឍន៍ឯកជនដែលរងផលប៉ះពាល់ខ្លាំងដោយវិបត្តិក្នុងវិស័យនេះ នឹងមានប្រសិទ្ធភាពក្នុងការប្រើប្រាស់ដើមទុនទាប ហើយអាចបង្ហាញពីហានិភ័យឥណទានកាន់តែធំសម្រាប់អ្នកអភិវឌ្ឍន៍ខ្នាតតូចមួយចំនួន។

កាលពីខែកុម្ភៈ ឆ្នាំ ២០២២ បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ត្រូវបានរដ្ឋាភិបាលចិនអនុញ្ញាត ឱ្យលក់គម្រោងមុនពេលគម្រោងបញ្ចប់ (Presale) ប៉ុន្តែត្រូវបានតម្រូវឱ្យទុកលុយទាំងនោះនៅក្នុងគណនីរក្សាទុកដោយភាគីទី៣ (Escrow Account)។ ប្រាក់ដែលរក្សាទុកក្នុងគណនីបែបនេះ ត្រូវមានចំនួនស្មើនឹង ៥០%ទៅ ៧០នៃប្រាក់បានពី Presale របស់ក្រុមហ៊ុនអភិវឌ្ឍន៍។ រដ្ឋាភិបាលទីក្រុងក្នុងតំបន់ អនុញ្ញាតឱ្យពួកគេដកផ្នែកមួយនៃមូលនិធិអាស្រ័យលើវឌ្ឍនភាពនៃការសាងសង់។

ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលទីក្រុងមួយចំនួន បានចាប់ផ្តើមទប់ស្កាត់ការចូលប្រើរបស់អ្នកអភិវឌ្ឍន៍ទៅកាន់មូលនិធិ Escrow ចាប់ពីត្រីមាសទី ២ ឆ្នាំនេះ ខណៈដែលទស្សនវិស័យសម្រាប់វិស័យនេះកាន់តែអាក្រក់ ដោយការលក់មាននិន្នាការធ្លាក់ចុះចាប់តាំងពីខែមេសា ដោយសារតម្រូវការទន់ខ្សោយ និងទស្សនវិស័យសេដ្ឋកិច្ចកាន់តែមិនច្បាស់លាស់។71e40801946a758b5ec25903276459a3-109
គិតនៅត្រឹមឆមាសទីមួយឆ្នាំ ២០២៣នេះ មូលនិធិដែលអ្នកអភិវឌ្ឍន៍បានប្រើប្រាស់សម្រាប់ការអភិវឌ្ឍអចលនទ្រព្យនៅប្រទេសចិន បានឈានដល់ទំហំទឹកប្រាក់ ៩៧៧ពាន់លានដុល្លារ។ ហើយប្រហែលមួយភាគបីនៃចំនួននោះគឺបានមកពីការបង់រំលស់ និងមូលនិធិលក់មុនគម្រោងបញ្ចប់។ នេះបើយោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិរបស់ចិន៕